ពលរដ្ឋ១៥៣គ្រួសារទទួលប័ណ្ណកម្មសិទ្ធិដីស្របច្បាប់
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានី ឯកឧត្តម ឃួង ស្រេងនាព្រឹក​ថ្ងៃ​ទី​១២ ខែមករា នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ចែ​ក​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៥៣គ្រួសារ​ក្នុង​ជំហាន​ទី១នៅក្នុងបរិវេណវត្ត​ស្ទឹងមានជ័យ បានប្រារព្ធ​ពិធី​ចែ​ក​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៥៣គ្រួសារ​ក្នុង​ជំហាន​ទី១ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរខណ្ឌមានជ័យនិងប្រជាពលរដ្ឋជិត២០០នាក់ផងដែរ។

គួរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម​បណ្ដោយ និងលើខ្នងប្រឡាយ​ស្ទឹងមានជ័យពីមុន ជាសំណង់មិនរៀបរយ និង​ជាតំបន់អនាធិបតេយ្យផងដែរ​ ដោយ​មើល​ឃើញ​ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ​បាន​សម្រេច​ចិត្ត​ ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​ទៅ​ជាប្រឡាយ​បេតុង និង​បុក​សុីផាយ ដែល​មានប្រវែង១.៣៩៨ម៉ែត្រ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល និង​បាន​រៀបចំជូនបងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់នោះមក​ជា​សំណង់រៀបរយ និង​មាន​កម្មសិទ្ធិស្រប​ច្បាប់វិញ៕(អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation