វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលនិងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌត្រូវបានព្រឹទ្ធសភា អនុម័ត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា នេះ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំព្រឹទ្ធសភា ដែលមាន កូរ៉ុមសមាជិកព្រឹទ្ធសភាចំនួន៥២រូប ដោយបានអនុម័តជាឯកច្ឆន្ទ លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋ បាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយសំឡេង៥២/៥២។


ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យ មានប្រសាសន៍ឲ្យដឹងថា សេចក្តីស្នើច្បាប់ទាំងពីរនេះធ្វើឡើង ស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ព្រមទាំងស្របតាមស្ថានភាពភាពបច្ចុប្បន្ន ជាកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចសង្គម។ ចំពោះវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ត្រង់មាត្រា១៨ ដើម្បីកំណត់ចំនួនសមាជិករាជធានី ខេត្ត ក្រុង ស្រុកខណ្ឌដែលរួមមាន៖

-ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានបង្កើន អាសនៈពី២១រូបទៅដល់២៧រូប។

-ក្រុមប្រឹក្សាខេត្ត ត្រូវបានបង្កើន អាសនៈចន្លោះពី១៥រូប ទៅដល់ ២៧រូប។

-ក្រុមប្រឹក្សាក្រុងត្រូវបានបង្កើន អាសនៈចន្លោះពី១១រូប ទៅដល់ ២១រូប។

-ក្រុមប្រឹក្សាស្រុក,ខណ្ឌត្រូវបានបង្កើន អាសនៈចន្លោះពី១១រូបទៅដល់២១រូប។

ឯកឧត្តម ម៉ម ប៊ុននាង បញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងពីរនេះនឹងត្រូវ ព្រឹទ្ធសភា ដាក់ជូនក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យពី ធម្មនុញ្ញភាពមុននឹងថ្វាយព្រះមហាក្សត្រ ឡាយព្រហស្ថលេខា លើព្រះរាជក្រមដើម្បីក្លាយជាច្បាប់អនុវត្ត។



បើតាមឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប តំណាងរាស្រ្តហត្ថលេខីដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ទាំងពីរខាងលើ បានពន្យល់ ប្រាប់សម័យប្រជុំព្រឹទ្ធសភាអំពីពីភាពចំាបាច់ក្នុងការស្នើសុំធ្វើវិសោធនកម្មនៃច្បាប់ស្ដីពី គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឲ្យស្របទៅនឹងបរិបទសង្គម និងការអភិវឌ្ឍប្រទេសជាតិ។  ឯកឧត្តមបណ្ឌិតរដ្ឋ បានគូស បញ្ជាក់ទៀតថា ដោយសង្គម ជាតិ មានការរីកចម្រើន តម្រូវឲ្យរដ្ឋបាលដែនដីនីមួយៗ លើកកម្ពស់ប្រសិទ្ធភាព ក្នុងការផ្តល់ សេវាដល់ប្រជាពលរដ្ឋនិងខិតខំធ្វើការអភិវឌ្ឍមូលដ្ឋានខ្លួន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននិងសង្គម៕

អត្ថបទ ÷ វង សុភ័ក្ត្រ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation