​សម្តេចតេជោ សប្បាយចិត្ត ពេលបានឃើញជនរួមជាតិមានឱកាសកសាងគ្រួសារមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ខែមករានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានបង្ហាញនូវអារម្មណ៍រំភើបរីករាយ ដែលបានឃើញប្រជាជនកម្ពុជាមានឱកាសកសាងគ្រួសារខ្លួនឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ការបង្ហាញនូវអារម្មណ៍រំភើបរីករាយនេះគឺសម្តេចតេជោ ហ៊ុន សែន បានបង្ហាញតាមរយៈការសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយបានសរសេរថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
ទោះបីរវល់ការងារប្រទេសជាតិច្រើនយ៉ាងណាក្តី ក៏ខ្ញុំនិងភរិយាតែងតែនឹករឮកមកដល់បងប្អូន និងកូនក្មួយគ្រប់ទីកន្លែងទាំងអស់ ជាពិសេស នៅពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព គឺខ្ញុំរំភើបរីករាយដែលបានឃើញបងប្អូនមានឱកាសកាន់តែច្រើនឡើងក្នុងការកសាងសង្គមគ្រួសារអោយមានជីវភាពរស់នៅកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

យើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា ស្ថិរភាពនយោបាយនិងសង្គមជាមួយនឹងឱកាសមាសនៅកម្ពុជា គឺកំពុងទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករបរទេសយ៉ាងច្រើនមកទស្សនានិងវិនិយោគនៅប្រទេសយើង។ សុំអរគុណក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសទាំងអស់ដែលមានទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយបានចូលរួមកសាង និងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ។

ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ និងក្រុមហ៊ុនតូចធំទាំងអស់ នៅកម្ពុជាជួបតែសេចក្តីសុខ និងចម្រុងចម្រើនក្នុងកិច្ចការងារតូចធំ និងរបបរទទួលទានគ្រប់កម្រិតនៅក្នុងឆ្នាំសកលថ្មី ២០១៩ នេះ»៕ (អត្ថបទ៖ គិនច័ន្ទពុទ្ធិ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation