ស្វែងយល់ពីគោលដៅទាំង ៤៣ ចំណុចដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនិងសេវាដឹកជញ្ជូននៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដំណើរការសន្និបាតបូកសរុបសមិទ្ធផល ការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ក្រោមប្រធានបទ ៖ « ពង្រឹង ពង្រីក និងធ្វើទំនើបកម្មហេដ្ឋាចនាសម្ព័ន្ធ និងសេវាដឹកជញ្ជូន ឆ្ពោះទៅ កាន់ការអភិវឌ្ឍភស្តុភារកម្ម»។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា អង្គសន្និបាតបានប្រព្រឹត្តទៅដោយជោគជ័យ តាមរបៀបវារៈដែលបាន គ្រោងទុក ហើយបានសម្រេចនូវការងារ ចំនួន ៤៣ចំណុច ដូចខាងក្រោម៖
១ អង្គសន្និបាតបានវាយតម្លៃខ្ពស់លើសមិទ្ធផលនានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបានក្នុងឆ្នាំ២០១៨។
២ បន្តគាំទ្រ និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាចីរភាពនៃការអភិវឌ្ឍ និងការកាត់បន្ថយ ភាពក្រីក្រ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងបរិការណ៍ ថ្មីៗ ទាំងកម្រិតជាតិ ទាំងកម្រិតអន្តរជាតិ។
៣ អង្គសន្និបាត ជំរុញការអនុវត្តឱ្យសម្រេចបានជោគជ័យនូវផែនការសកម្មភាពនានាពាក់ព័ន្ធនឹងវិស័យសាធារណការនិង ដឹកជញ្ជូន ដែលមានចែងក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីរួមចំណែកកសាងមូលដ្ឋាន សេដ្ឋកិច្ចយ៉ាងរឹងមាំ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
៤ បន្តសម្រេចយុទ្ធសាស្រ្តអប់រំ បង្ការ ទប់ស្កាត់ និង បង្ក្រាប ដោយផ្អែកលើផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយក្នុងក្របខ័ណ្ឌ មិនហ៊ាន មិនអាច និង មិនចង់ ប្រព្រឹត្តិអំពើពុករលួយ។
៥ ផ្លាស់ប្តូរផ្នត់គំនិត អត្តចរិត ក្រមសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពរបស់មន្ត្រីរាជការ ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រងព័ត៌មាន និងទិន្នន័យមន្ត្រីរាជការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិទ្យាសាស្រ្ត នៃការគ្រប់គ្រងធនធានមនុស្ស។
៦ កំណត់យកឆ្នាំ២០១៩ ជាឆ្នាំបន្តពង្រឹងស្ថាប័ននិងសមត្ថភាពមន្ត្រី ដោយខិតខំរៀបចំឱ្យមានកម្មវិធីបណ្តុះបណ្តាលធនធាន មនុស្ស ដូចជា ភាពជាអ្នកដឹកនាំ បច្ចេកវិទ្យាថ្មីៗ សីលធម៌វិជ្ជាជីវៈនិងជំនាញពាក់ព័ន្ធផ្សេងទៀត ព្រមទាំងរៀបចំឱ្យមានកម្មវិធី ផ្តល់រង្វាន់លើកទឹកចិត្តប្រចាំខែដបន្តដំនាយកម្មនិងមានស្នាដៃល្អក្នុងការបំពេញភារកិច្ចជំនាញ។
៧ បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃអង្គភាពក្រោមឱវាទទាំងថ្នាក់ជាតិ និងថ្នាក់ក្រៅទីជាតិ ដើម្បីធានាឱ្យបាននូវ ប្រសិទ្ធភាពនៃសេវាសាធារណៈ និងលើកកម្ពស់ ការបំពេញការងារប្រកបដោយទទួលខុសត្រូវ និងសីលធម៌វិជ្ជាជីវៈ ព្រមទាំងបន្តចូលរួមអនុវត្តកម្មវិធីជាតិកំណែទម្រង់ទាំង៣ ជាពិសេសពិនិត្យបញ្ចប់លិខិតបទដ្ឋានការផ្ទេរមុខងារ ដែលនៅសល់ចំនួន០៦ ទៀតទៅថ្នាក់ក្រោមជាតិ។
៨ ដើម្បីធានាដល់ការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និតនៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលនេះ ក្រសួងនឹងបន្តចូលរួមអនុវត្តកម្មវិធីជាតិកំណែទម្រង់ទាំង៣ ជាពិសេសពិនិត្យបញ្ចប់លិខិត បទដ្ឋានការផ្ទេរមុខងារដែលនៅសល់ចំនួន០៦ ទៀតទៅថ្នាក់ក្រោមជាតិ។
៩ បន្តពង្រឹង និងជំរុញកិច្ចការអធិការកិច្ច និងសវនកម្មឱ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធានាឱ្យ នូវតម្លាភាព គណនេយ្យភាព និងសុចរិកភាព ក្នុងការអនុវត្តភារកិច្ច របស់អង្គភាពនានាក្រោមឱវាទក្រសួង។
១0 បន្តរៀបចំ និងជំរុញការអនុម័តសេចក្តីព្រាងច្បាប់ដូចជា ច្បាប់ស្តីពីកំពង់ផែ,ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រ ច្បាប់ស្តីពីប្រព័ន្ធចម្រុះទឹកកខ្វក់ ច្បាប់ស្តីពីផ្លូវដែក ច្បាប់ដឹកជញ្ជូនពហុរូបភាព ភស្តុភារកម្ម និងផែស្ងួត បទប្បញ្ញត្តិពាក់ព័ន្ធ និងផែនការមេអភិវឌ្ឍវិស័យដឹកជញ្ជូននិងភស្តុភារកម្ម។
១១ បន្តពង្រឹងគុណភាពការផ្តល់សេវាសាធារណៈការងារដឹកជញ្ជូនផ្លូវគោកឱ្យកាន់តែល្អប្រសើរ ដោយខិតខំកាត់បន្ថយពេលវេលា ឱ្យបានដល់កម្រិតអប្បបរមា និងធ្វើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មការចុះបញ្ជីយានជំនិះជាមួយប្រព័ន្ធទិន្នន័យពន្ធដារ ដើម្បីកាត់ បន្ថយនីតិវិធីបង់ពន្ធប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ និងជំរុញលុបយានយន្តមិនប្រើប្រាស់ចេញពីបញ្ជី ព្រមទាំងជំរុញសម្រេចឱ្យ បាននូវការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន។
១២ បន្តអនុវត្ត និងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីផ្តល់សេវាសាធារណៈលើការចុះបញ្ជីបណ្ណបើកបរ ការចុះបញ្ជី យានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។
១៣ បន្តពង្រឹងគុណភាពការផ្តល់សេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដោយកាត់បន្ថយពេលវេលាយ៉ាងតិចឱ្យបាន៥០%។
១៤ បន្តធ្វើបច្ចុប្បន្នភាព និងបន្ថែមមុខងារលើកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)។
១៥ សម្រេចឱ្យបាននូវការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន។
១៦ បន្តការពង្រឹងសមភាពយេនឌ័រ តាមរយៈការជំរុញការបញ្ហាបយេនឌ័រនៅក្នុងគោលនយោបាយផែនការអភិវឌ្ឍគ្រប់ផ្នែក និងគ្រប់កម្រិត។
១៧ ត្រៀមបើកឱ្យដំណើរការសេវារថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ ដោយរថភ្លើងថ្មី ។
១៨ ត្រៀមបើកឱ្យដំណើរគម្រោងផ្លូវជាតិលេខ៥៨ ផ្លូវជាតិលេខ៥៥ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ២១ និងគម្រោងជួសជុលឡើងវិញស្ពានជ្រោយចង
្វារ និងគម្រោងសាងសង់ស្ពានស្ទឹងបត់។
១៩ ត្រៀមបើកការដ្ឋានគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ផ្លូវជាតិលេខ៥ (ធ្លាម្អម-ខេត្តពោធិ៍សាត់បាត់ដំបង និង សិរីសោភ័ណ-ប៉ោយប៉ែត) ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ៧១A ផ្លូវជាតិលេខ១៥៥១ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
២០ ត្រៀមអនុវត្តគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ក្រុងកំពត និងក្រុងព្រះសីហនុ ដោយងសង្គមឥន្ធល្អ ចម្រុះទឹកសំណល់ និង ទីលានកប់សំរាម) គម្រោងកែលម្អគ្រប់គ្រងបរិស្ថានីក្នុងជុំវិញប្តឹងទន្លេបគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទីប្រជុំជន ( ក្រុងព្រះសីហនុ បាត់ដំបង សៀមរាប និងកំទេចាម) គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ មានផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ដែលផ្លូវជាតិលេខ៤ និងគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់។
២១ បន្តស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានយ៉ាងហោចប្រវែង ៥០០ ទៅ៦០០គ.ម ក្នុងមួយឆ្នាំ ដើម្បីគាំទ្រគោល នយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា និងបម្រើឱ្យការធ្វើ សមាហរណកម្មជាតិ និងអន្តរជាតិ។
២២ បន្តស្ការ និងសាងសង់ផ្លូវជាតិកម្រិត១ ភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ និងនៅជុំវិញទីក្រុង សំខាន់ៗពី២គន្លងទៅ៤គន្លងផ្លូវ ។
២៣ បន្តស្ដារ សាងសង់ផ្លូវជាតិ ផ្លូវខេត្ត ភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ថ្មីៗ ដែលបានបង្កើតឡើង ។
២៤ បន្តពង្រឹង និងត្រួតពិនិត្យគុណភាពលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំ និងជួសជុល ឱ្យកាន់តែមាន គុណភាព និងប្រសិទ្ធភាព។
២៥ បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អង្គការនានា និងក្រុមហ៊ុនឯកជនមួយចំនួន ក្នុងការវិនិយោគលើវិស័យ ទឹកកខ្វក់ ។
២៦ បន្តដាក់ចេញយន្តការការងារគ្រប់គ្រងដីចំណីផ្លូវឱ្យមានប្រសិទ្ធភាព។
២៧ ពង្រឹងកិច្ចសហការជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយាន យន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដល់ម្ចាស់យានដ្ឋានជួសជុល កែច្នៃ និង ដំឡើងយានយន្ត ក្រុមហ៊ុន អាជីវករ និងម្ចាស់យានយន្ត។
២៨ កំណត់យកឆ្នាំ២០១៩ ត្រូវបញ្ចប់យានដ្ឋានជួសជុល កែច្នៃ និងដំឡើងយានយន្តដែលអត់ច្បាប់ទាំងអស់។
២៩ ស្វែងរកប្រភពទុន កែសម្រួលផ្លូវដែកពីភ្នំពេញ-រប៉ាយប៉ែតឱ្យឡើងកម្រិតទម្ងន់ ២០តោន Axle load។
៣០ ស្វែងរកប្រភពទុន សាងសង់ប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិកម្មនៅរាជធានីភ្នំពេញ។
៣១ ស្វែងរកប្រភពទុន សាងសង់ប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិកម្មនៅរាជធានីភ្នំពេញ និងខិតខំបន្តស្វែងរកដៃគូអភិវឌ្ឍន៍ និងផ្នែក ឯកជន ធ្វើការតភ្ជាប់ផ្លូវដែកថ្មីទៅបណ្តាខេត្តសំខាន់ៗ និងតភ្ជាប់ទៅប្រទេសជិតខាងតាមផែនការមេនៃការអភិវឌ្ឍផ្លូវដែក ពិសេសសាងសង់បណ្តាញផ្លូវដែកអាស៊ានសិង្ហបុរី-គុនមិញ។
៣២ បន្តជំរុញឱ្យកាន់តែសកម្មខ្លាំងឡើងបន្ថែមទៀតលើការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយកាត់បន្ថយជាអតិបរ មានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីបញ្ចៀសការស្លាប់ របួស ពិការភាពឱ្យឆ្លើយតបបានតាមគោលដៅទសវត្សរ៍សុវត្ថិភាព ចរាចរណ៍២០១១-២០២០។
៣៣ ជំរុញឱ្យបណ្តាក្រុមហ៊ុនឯកជន ចូលរួមរៀបចំកម្មវិធីសុវត្ថិភាពចរាចរណ៍។
៣៤ ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីរៀបចំបទប្បញ្ញត្តិស្តីពីការបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅគ្រប់រោងចក្រ សហគ្រាស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
៣៥ កំណត់យកឆ្នាំ២០១៩ ជាឆ្នាំជំរុញការអភិវឌ្ឍបណ្តាញដឹកជញ្ជូនផ្លូវទឹក។
៣៦ អនុវត្តសាងសង់ចំណតកំពង់ផែកុងតឺន័រប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក-១៤,៥ម៉ែង ទាំងសទ័តក្រុងព្រះសីហនុ រៀបចំចំណត សម្រាប់ត្រួតពិនិត្យកុងតឺន័រ (Pre-Checking និង ដេប៉ូសម្រាប់ស្តុកកុងតឺន័រ(ICD) និងសិក្សារៀបចំកែសម្រួល អភិវឌ្ឍន៍ចំណតផែចាស់ឱ្យក្លាយ ជាស្ថានីយ៍អ្នកដំណើរដោយសហការ ជាមួយគម្រោងដៃតូវិស័យឯកជន(PPP)។
៣៧ បន្តជំរុញតម្រោងអភិវឌ្ឍន៍ជំហានទី៣ សាងសង់ចំណតផែរណបតាមដងទន្លេ ចំណតផែទំនិញចាក់ធារនិងបង្កើតតំបន់ គាំទ្រកំពង់ផែ ឃ្លាំងស្ងួត និងឃ្លាំងត្រជាក់ នៅកំពង់ផែស្វយ័តភ្នំពេញ។
៣៨ បន្តជំរុញនិងធ្វើទំនើបកម្មវិស័យកំពង់ផែរួមទាំងការបង្កើតប្រព័ន្ធគ្រប់គ្រងតាមបែបអេឡិចត្រូនិច(PotEDI)។
៣៩ អង្គភាពកាំសាប នឹងសម្រេចឱ្យបាននូវគម្រោង Port EDI តាមការគ្រោងទុកក្នុងឆ្នាំ២០២១ និងតភ្ជាប់គម្រោង Port EDI ទៅនឹងប្រព័ន្ធបរជាតិតែមួយ Cambodia National Single Window។
៤០ ជំរុញ និងលើកកម្ពស់សេវាភស្តុភារកម្ម របស់កាំសាបឱ្យកាន់តែប្រសើរបំពេញតម្រូវការរបស់អតិថិជនឱ្យទាន់ពេលវេលា ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
៤១. បង្កើនភាពប្រគួតប្រជែង តាមរយៈបង្កបរិយាកាសអំណោយផលផ្នែកធុរកិច្ច កាត់បន្ថយថ្លៃដើមធុរកិច្ចពិសេសការចំណាយ លើភស្តុភារកម្ម។
៤២ រួមចំណែកបង្កើតឡើងនូវបរិស្ថានអំណោយផល សម្រាប់បន្តលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន !ក្នុងការវិនិយោគ ព្រមទាំងកំណត់ច្បាស់លាស់នូវវិស័យអាទិភាពវិនិយោគ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និង សាងសង់ អាជីវកម្ម និងផ្ទេរ (BOT) ។
៤៣ គ្រប់អង្គភាពក្រោមឱវាទក្រសួងត្រូវរៀបចំនីតិវិធីការងារលម្អិត (Proc
ess Mapping) ដើម្បីសម្រួលដល់ការបំពេញការងារ និងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព និងភាពស័ក្តសិទ្ធិ កាត់បន្ថយពេលវេលាក្នុងគោលដៅបម្រើប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អជាងមុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation