ឯកឧត្តម គង់ គាំ៖ បើមិនសុំសិទ្ធិធ្វើនយោបាយតាមការអំពាវនាវរបស់លោក សម រង្សី គឺជាការបំផ្លាញខ្លួនឯង
| ព័ត៌មានជាតិ
SHARE

អតីតមន្រ្តីគណបក្ស ដែលត្រូវបានតុលាការកំពូលរំលាយ ឯកឧត្តម គង់ គាំ មានប្រសាសន៍តាមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃនេះថា មិនសុំសិទ្ធិធ្វើនយោបាយឡើងវិញ តាមការអំពាវនាវ (ឃាត់ឃាំង) របស់លោក សម រង្សុី គឺជាការបំផ្លាញខ្លួនឯង។

កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម គង់ គាំ បានដាក់លិខិតជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលោកជួយស្នើសុំសម្តេចនាយករដ្ឋមន្ត្រីបន្តទូលថ្វាយព្រះមហាក្សត្រ សូមព្រះអង្គព្រះរាជទាននីតិសម្បទាធ្វើនយោបាយឡើងវិញមុនកាលកំណត់របស់សាលដីកាតុលាការកំពូល។

បន្ទាប់ពីដាក់លិខិតរួច ឯកឧត្តម គង់ គាំ ប្រកាសដោយមានជំនឿយ៉ាងមុតមាំថា នឹងបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ហើយតាមបំណងដ៏មុតមាំមូលមាត់រហូតមករបស់ថ្នាក់ដឹកនាំគណបក្ស ឆន្ទៈខ្មែរ ហើយឯកឧត្តម នឹងទៅទទួលឋានៈជាទីប្រឹក្សារបស់គណបក្ស ឆន្ទៈខ្មែរជាក់ជាមិនខាន។

ឯកឧត្តម គង់ គាំ បញ្ជាក់ថា អតីតមន្ត្រីជាប់ឆ្នោតរបស់អតីតCNRP អាចទទួលយកអំណាចវិញជាCPPហើយ បោះឆ្នោតគាំទ្រគណបក្ស ឆន្ទៈខ្មែរ ដើម្បីឲ្យឆ្នាំ២០១៩ មានអំណាចពហុបក្សនៅមូលដ្ឋាន ដើម្បីការឆ្នោតឆ្នាំ ២០២២ និងឆ្នាំ២០២៣ មានអំណាចពហុបក្សនៅព្រឹទ្ធសភា និងរដ្ឋសភាវិញកុំបីខាន។

សូមជម្រាបថា ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវ ឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រមប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៨មករាឆ្នាំ២០១៩នេះ។

វិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយថ្មី បានស្នើឡើងដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងបានចុះហត្ថលេខាស្នើដោយតំណាងរាស្រ្តជាង៣០នាក់ ដើម្បីដាក់សម្ពាធលើគណបក្សដែលកំពុងធ្វើនយោបាយនៅកម្ពុជាណាមួយ ដែលមានទំនាក់ទំនងជាមួយនឹងអ្នកមានទោស ឬទណ្ឌិត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation