រដ្ឋបាលរាជធានីគ្រោងរំកិលប្តូរទីតាំងរូបសំណាក់នាងគង្ហីង ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវបន្ថែម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំង និងសិក្សាពីលទ្ធភាពលើការងាររំកិលរូបសំណាក់នាងគង្ហីង និងស្តុបនាងគង្ហីង ដែលនៅក្បែរស្ពានឆ្លងថ្មើរជើង Olympia City ដើម្បីកែលម្អប្រព័ន្ធចរាចរណ៍ឡើងវិញ ឲ្យដំណើរការរលូន និងអាចបញ្ចៀសការកកស្ទះចរាចណ៍សម្រាប់អ្នកដំណើរទៀតផង។

ពាក់ព័ន្ធនឹងការរំលិករូបសំណាក នាងគង្ហីង និងស្តុបនាងគង្ហីងឲ្យបានល្អប្រសើរជាងមុននេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ចំពោះទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូប សំណាកនាងគង្ហីង នឹងមានការលើកកម្ពស់ ពី៥,៥ម៉ែត្រ ឡើងដល់៧,៥ម៉ែត្រ។

លោក សាំ ពិសិដ្ឋ បន្តថា បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងថ្មី ដែលត្រូវរំកិលរូបសំណាកនាងគង្ហីង ហើយនោះ ឯកឧត្ដម ឃួង ស្រេង បានពិនិត្យទៅលើស្ពានឆ្លងថ្មើរជើង Olympia City ដែលជិតបញ្ចប់ការសាងសង និងពិនិត្យចំពោះប្រព័ន្ធចរាចរណ៍ ផ្លូវឆ្លងកាត់ និងចេញចូល ទៅកាន់ផ្សារទំនើប Olympia City ផងដែរ។

បន្ថែមពីនេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា នឹងមានការដំឡើងបង្គោលស្តុប នាងគង្ហីងមួយទៀត ឲ្យមានលក្ខណៈសមស្រប ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើង តាមស្ពានថ្មើរជើង ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាបំភ្លឺភ្លើងឲ្យភ្លឺជាងមុន ដោយសារទីតាំងធំ មានភាពងងឹត៕
(អត្ថបទ៖គន្ធ តារាវិឆ័យ)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation