ខេត្តកំពង់ធំ ប្រមូលផលនេសាទ បានចំនួន៥៩.៧០០តោន នៅក្នុងឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ប៉ែន វណ្ណរឹទ្ធ ថ្លែងថា ក្នុងឆ្នាំ២០១៨ ប្រជានេសាទខេត្តកំពង់ធំ ប្រមូលផលនេសាទស្រស់ ចំនួន៥៩.៧០០តោន ក្នុងនោះ ការធ្វើនេសាទ ជាលក្ខណៈគ្រួសារ ក្នុងដែននេសាទ ចំនួន៤១.៥០០តោន និងនេសាទគ្រួសារតាមវាលស្រែចំនួន១៨.២០០តោន។

ខេត្តកំពង់ធំ មានកសិដ្ឋានផលិតកូនត្រី២កន្លែង ដោយផលិតកូនត្រីបាន២លានក្បាល។ ស្រះចិញ្ចឹមត្រីចំនួន៨៤០ស្រះ បែរចិញ្ចឹមចំនួន៤៨៣បែរ និងមានស្រះជម្រ កត្រីសហគមន៍ចំនួន៤៧ស្រះ។ កែច្នៃផលនេសាទបានចំនួន១៣.១០០តោន និងផលិតទឹកត្រីបានចំនួន៤.៥០០.០០០លីត្រ។

ឆ្នាំ២០១៨ខណ្ឌរដ្ឋបាលជលផល បានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទបាន ចុះបង្កាបបទល្មើសនេសាទបានចំនួន២៨៥ករណី ក្នុងនោះបានរុះរើបំផ្លាញចោល២៥៧ករណី ពិន័យ១០ករណី និងបញ្ជូនទៅតុលាការ១៨ករណី និងបានផ្សព្វផ្សាយសារាចរណែនាំ សេចក្ដីជូនដំណឹងពាក់ព័ន្ធនឹងវិស័យជលផល ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងខេត្ត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation