សម្ដេចរាជាធិបតី វឌ្ឍនភាពប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះសង្ឃបានកំពុងពង្រឹងប្រតិបត្តិ ឯកភាពគ្នាឧបោសថកម្មសាមគ្គីគ្នា ទុកជាមូលដ្ឋានអនុវត្តន៍
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នេះជាសង្ឃដីកាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧន្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលសួរសុខទុក ប្រគល់គងជ័យ អំណោយ នឹងផ្ដល់ឱវាទដល់សាមណេរសិស្សសរុប៣៥៥អង្គនាក់ នៅវត្តជម្ជូវ័ន្ត ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។

សម្ដេចរាជាធិបតីមានសង្ឃដីកាថា វឌ្ឍនភាពប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះសង្ឃបានកំពុងពង្រឹងប្រតិបត្តិ ជាពិសេសបានឯកភាពគ្នាឧបោសថកម្មសាមគ្គី ប្ដូរវេនពីវត្តមួយទៅវត្តមួយទុកជាមូលដ្ឋានអនុវត្តន៍ ជាបទពិសោធតទៅ ក្នុងន័យបង្រួបបង្រួមដើម្បីការគោរពវិន័យ នឹងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាបន្ថែមទៀតឲ្យកាន់តែប្រសើរ ទាំងក្នុងប្រទេសនិងសកលលោក ។

គួររំលឹកថា វត្តសរុបទូទាំងខណ្ឌពោធិ៍សែនជ័យចំនួន២៨វត្ត ព្រះសង្ឃសរុបទូទាំងខណ្ឌមានចំនួន១.២៣៥អង្គ ក្នុងនោះភិក្ខុមាន៣៣៦អង្គ សាមណេរមាន៨៩៩អង្គ គណៈកម្មការអាចារ្យវត្ត៣៦០នាក់។ សីលវន្ត សីលវតីមានចំនួន១៦៦នាក់ និងសិស្សនិស្សិតស្នាក់នៅតាមបណ្ដាវត្តមានចំនួន៧៥នាក់។

ដោយឡែកខាងវិស័យពុទ្ធិកសិក្សាទូទាំងខណ្ឌមានសាលាពុទ្ធិកបឋមសិក្សាសរុប១២សាលា សមណេរសិស្សសរុប៥៧៩អង្គ គ្រូក្របខណ្ឌ៤នាក់ គ្រូជាប់កិច្ចសន្យាចំនួន៣៣អង្គនាក់ គ្រូមន្ត្រីស្ម័គចិត្តចំនួន៣៣អង្គនាក់ ។ រីឯពុទ្ធិកវិទ្យាល័យមាន១សាលា សមណេរសិស្សសរុប៣៥៥អង្គនាក់ គ្រូក្របខណ្ឌ៣នាក់ គ្រូជាប់កិច្ចសន្យាចំនួន១១អង្គនាក់៕ ដោយ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation