ក្រសួងជំនាញគ្រោងពង្រីកអាងប្រព្រឹត្តិកម្មទឹកកខ្វក់ដើម្បីថែរក្សាបរិស្ថានឆ្នេរ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា ក្រសួងនិងសហការជាមួយក្រសួងជំនាញដទៃ គ្រោងពង្រីកអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការអភិវឌ្ឍ ក៏ដូចជាទប់ស្កាត់ការបង្ហូរទឹកកង្វក់ចូលទៅក្នុងសមុទ្រ ដែលធ្វើឱ្យខូចបរិស្ថាន និងប៉ះពាល់ទឹកសមុទ្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងថា ក្រសួងជំនាញរបស់រាជរដ្ឋាភិបាលកំពុងសហការគ្នា សិក្សាលើគម្រោងពង្រីកអាងស្តុកទឹកកខ្វក់នៅក្រុងព្រះសីហនុ លើផ្ទៃដី១៦ហិកតា ដើម្បីធ្វើប្រព្រឹត្តិកម្មឱ្យស្អាតមុននឹបង្ហូរចូលសមុទ្រ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមថា ក្រសួងក៏បានឱ្យក្រុមហ៊ុនមួយចំនួនសិក្សាលើផែនការមេ សម្រាប់ការគ្រប់គ្រងទឹកស្អុយនៅក្នុងក្រុងព្រះសីហនុ ក្រុងកែប កោះកុង កំពត បាត់ដំបង សៀមរាប ក្រុងតាខ្មៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ផងដែរ ដើម្បីឈានទៅ កសាងអាចចម្រោះទឹកស្អុយទាំងនេះឱ្យបានលឿនបំផុត។ បញ្ហាទឹក កខ្វក់ហូរចូលសមុទ្រ ជាក្តីបារម្ភខណៈខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ដែលមានសក្តានុពលផ្នែក ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ហើយរយៈពេល ២ឆ្នាំចុងក្រោយនេះ កំពុងមានការអភិវឌ្ឍយ៉ាងគំហុក មានសំណង់អគារពាណិជ្ជកម្ម ខុនដូ និងសណ្ឋាគារផ្កាយ៣ ផ្កាយ៥ កំពុងសាងសង់ និងដំណើរការអាជីវកម្មរបស់ខ្លូននៅលើទឹកដីខេត្តមាត់សមុទ្រមួយនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា កន្លងមករដ្ឋបាលខេត្តនេះបានផ្សព្វផ្សាយ និងជំរុញម្ចាស់ទីតាំងឧស្សាហកម្ម ទេសចរណ៍ អគារពាណិជ្ជកម្មធំៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ឱ្យធ្វើអាងប្រព្រឹត្តិកម្ម ដើម្បីចម្រោះជាតិកខ្វក់ មុននឹងបង្ហូរចូលទៅលូសមុទ្រ ក៏ប៉ុន្តែម្ចាស់ទីតាំងអាជីវកម្មមួយចំនួន បានចូលរួមសហ ការជាមួយរដ្ឋបាលខេត្ត តែមួយចំនួនមិនទាន់បានអនុវត្តន៍។

សូមជម្រាបថា បច្ចុប្បន្នបរិមាណនៃការបញ្ចេញទឹកកង្វក់នៅក្នុងខេត្តនេះ មានចន្លោះពី២ម៉ឺន ទៅ៤ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ ខណៈសមត្ថភាពអាងស្តុកអាចបន្សុទ្ធទឹកកខ្វក់នេះ ក្នុងមួយថ្ងៃ អាចគ្រប់គ្រងទឹកកង្វក់បានតែ៦ពាន់ម៉ែត្រគុបប៉ុណ្ណោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation