កម្ពុជា-រៀតណាម បើកកិច្ចប្រជុំទ្វេភាគីនៅទីក្រុងហាណូយស្តីពីបញ្ហាព្រំដែននិងផែនការកិច្ចសហការឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំចំនួនពីរជាមួយភាគីវៀតណាម ដោយកិច្ចប្រជុំនោះភាគច្រើននិយាយអំពីបញ្ហាព្រំដែន និងកិច្ចសហប្រតិបត្តិការទូទៅនៃប្រទេសទាំងពីរ។

ឯកឧត្តម ផាន សុផានិត អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អ្នកកាសែតថា តបតាមការអញ្ជើញរបស់ភាគីវៀតណាម សម្តេចក្រឡាហោម ស ខេង បានដឹកនាំប្រតិភូអញ្ជើញទៅកាន់ទីក្រុងហាណូយ ដើម្បីចូលរួមក្នុងចូលរួមកិច្ចប្រជុំចំនួនពីរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩ ដែលក្នុងនោះ រួមមាន៖


- កិច្ចប្រជុំលើកទី១០ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា និងវៀតណាម ដោយកិច្ចប្រជុំនេះ កាលពីឆ្នាំ២០១៨កន្លងទៅ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
- កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការនិងចុះហត្ថលេខាលើផែនការកិច្ចសហការបន្តសម្រាប់ឆ្នាំ២០១៩បន្តទៀត។

អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រៅពីកិច្ចប្រជុំស្តីពីសហប្រតិបត្តិការព្រំដែននៃប្រទេសទាំងពីរនោះ រដ្ឋមន្ត្រីកម្ពុជា និងវៀតណាម នឹងពិភាក្សាគ្នាស្តីពីបញ្ហាសេដ្ឋកិច្ច និងវប្បធម៌ រួមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើឡើងថែមទៀត៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation