ខេត្តតាកែវ ជាទីតាំងទី១ ក្នុងឆ្នាំ២០១៩ ដែលសម្តេចតេជោ បន្តយុទ្ធនាការលើកកម្ពស់វិស័យឧស្សាហកម្ម វាយនភណ្ឌនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

តាកែវ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មកររោងចក្រ សរុប ប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ ពិធីនេះរៀបចំឡើងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់។

គួរកត់សម្គាល់ថា នេះគឺជាជំនួបសំណេះសំណាលដំបូងគេសម្រាប់ឆ្នាំ២០១៩ និងជាជំនួបលើកទី៣ សម្រាប់ខេត្តតាកែវ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី០៨ ខែមករា ក្នុងខ្លឹមសារដើមទាំងស្រុងថា« នៅព្រឹកស្អែកទី ៩ មករា ពូនឹងទៅជួបសួរសុខទុក្ខកូនក្មួយកម្មករ នៅភូមិ ត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ពូបានសន្យាហើយថា ដរាបណាពូនៅបន្តដឹកនាំប្រទេសជាតិ គឺពូនឹងបន្តចុះជួបស្វែងយល់ពីសុខទុក្ខកូនក្មួយផ្ទាល់នៅទូទាំង ប្រទេស។ ទន្ទឹមនឹងនេះ ពូនឹងខិតខំសម្របសម្រួលជាមួយម្ចាស់រោងចក្រសហគ្រាស ដើម្បីអោយក្មួយៗទទួលបានផលប្រយោជន៍ ការងារកាន់តែច្រើន។ រីឯប្រាក់ខែកូនក្មួយវិញ គឺនឹងតម្លើងជារៀងរាល់ឆ្នាំ។ពូជូនពរកូនក្មួយកម្មករ កម្មការិនីទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០១៩ នេះគ្រប់ៗគ្នាកុំបីខានឡើយ៕»

សូមជម្រាបថា នាពេលបច្ចុប្បន្ននេះ ខេត្តតាកែវដែលជាខេត្តចំណាស់ជាងគេនៅកម្ពុជាកំពុងអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ នៅទូទាំងខេត្តនេះមានសហគ្រាស គ្រឹះស្ថានការងារសរុប ១៦៤ មានកម្មករនិយោជិត ជិត៥ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលសរុប ១៦៣លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៥១ មានកម្មករ និយោជិតចំនួន ជិត៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបជិត ១៣៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវយុទ្ធនាការលើកកម្ពស់វិស័យឧស្សាហកម្ម វាយនភណ្ឌ នៅកម្ពុជា ដោយ ចុះសួរសុខទុក្ខ សំណេះសំណាលនិងស្វែងយល់ពីតម្រូវការចាំបាច់របស់កម្មករកម្មការនីនៅកោះពេជ្រ និងនៅតាម រោងចក្រសហគ្រាស ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ហើយបើគិតមកដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម សរុប ៦២លើក មានកម្មករ កម្មការិនីចូលរួមសរុបជិត ៩សែននាក់ហើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation