សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាជាលើកទី៣ ដល់ នាយ សាន ម៉ៅ ដែលកំពុងសង្គ្រោះបន្ទាន់នៅប្រទេសថៃ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ដើម្បីជួយសម្រាលថ្លៃព្យាបាលជំងឺរបស់នាយ សាន ម៉ៅ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយ ស្ថិត ក្នុងខេត្តស៊ីសាកេត ប្រទេសថៃនោះ នៅថ្ងៃអង្គារ ទី ៨ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាជាលើកទី ៣ ជូនដល់តារាកំប្លែងជើងចាស់វ័យ៦០ឆ្នាំរូបនេះ ដែលបានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ដោយសារជំងឺធ្ងន់ធ្ងរជាច្រើនមុខដូចជា រលាកទងសួត ខ្សោយតម្រងនោមស្រួចស្រាវ (ខូចក្រលៀន) លើសសម្ពាធឈាម ខ្វះគ្រាប់ឈាមក្រហម រលាកថ្លើមប្រភេទសេ ខ្សោយបេះដូង និងជំងឺទឹកនោមផ្អែម។

បើតាមការសាកសួររបស់លោក ថឹង ចាន់ថារ៉ាន់ អ្នកយកព័ត៌មានCNC ទៅកាន់មន្ត្រីកាកបាទក្រហម បានបញ្ជាក់ឱ្យដឹងថា កាយវិការសប្បុរសរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យមន្ត្រីកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ពីស្ថានភាពជំងឺ និងផ្តល់អំណោយមនុស្សធម៌ជាថវិកាជូនដល់នាយ សានម៉ៅ នេះ គឺធ្លាប់បានធ្វើឡើង ចំនួន ២លើករួចមកហើយ ខណៈដែលនាយ សាន ម៉ៅ បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ការផ្តល់ថវិកាជូននៅថ្ងៃនេះ គឺជាលើកទី ៣ ហើយសម្រាប់នាយ សានម៉ៅ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation