ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈសម្ពោធនូវមតេ្តយ្យសិក្សាសហគមន៍ ក្នុងភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី
| ព័ត៌មានជាតិ
SHARE

ក្រចេះ​៖ អគារសិក្សាមត្តេយ្យសហគមន៍ ចំនួន ០១ខ្នង ២ បន្ទប់ តម្លៃជាង ២៨ លានរៀល ដែលជាការផ្តួចផ្តើមកសាង និងកៀរគរពីឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចិត្របុរី រួមក្រុមការងារ និងសប្បុរសជន បានដាក់សម្ពោធឲ្យសិស្សានុសិស្ស ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ រួមនិងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណជាង ៩០០ នាក់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។

​ក្នុងរបាយការណ៍របស់លោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរី បានបញ្ជាក់ឲ្យដឹងថា ដោយមើលឃើញពីការលំបាករបស់លោកគ្រូអ្នកគ្រូ ចំពោះចំនួនសិស្សចូលរៀនមានការកើនឡើង ហើយទីកន្លែង ឬថ្នាក់រៀនមិនគ្រប់ក្នុងការបង្រៀន ពោលគឺ គ្មានថ្នាក់សម្រាប់បង្រៀនផ្ទាល់ ទើបអាជ្ញាធរស្រុកឃុំ រួមនិងក្រុមការងារថ្នាក់កណ្តាល បានធ្វើការកៀរគរប្រមែប្រមូលនូវធនធាន សម្ភារ និងថវិការពីសប្បុរសជន សម្រេចបានជាអគារសិក្សាថ្មី០១ ខ្នង ២បន្ទប់នេះ ដើម្បីសម្រួលដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការរៀនរបស់ក្មួយៗសិស្សានុសិស្សកម្រិតមតេ្តយ្យ។

​មានប្រសាសន៍បញ្ជាក់បន្ថែម ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា អគារសិក្ស០១ខ្នង ០២បន្ទប់នេះ ពិតជាដ៏មានសារៈប្រយោជន៍ណាស់ ហើយគឺជាចំណងដៃឆ្នាំថ្មី ២០១៩ និងជាការអបអរដល់ខួបលើកទី៤០ឆ្នាំនៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-២០១៩ និងដើម្បីអបអរចំពោះប្រទេសជាតិយើងត្រូវបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃប្រល័យពូជសាសន៍ ក្រោមរបបដឹកនាំនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី បានធ្វើឲ្យគ្រប់ភាគីខ្មែរដែលធ្លាប់មានជម្លោះនឹងគ្នា បានជួបជុំជាខ្មែរតែមួយ និងបានធ្វើការអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យឥតឈប់ឈរក្នុងរយៈដ៏ខ្លី។ ហើយអគារសិក្សាថ្មីមួយនេះ គឺសបញ្ជាក់ពីការកសាងរីកចម្រើននូវវិស័យអប់រំ មិនថានៅទីក្រុង ទីប្រជុំជន ឬមូលដ្ឋានជនបទនោះទេ គឺសុទ្ធតែបានកើតឡើងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងជួយសម្រួលពីរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវភាពក្រីក្រដោយអក្ខរកម្ម ជាពិសេសដើម្បីផ្សារភ្ជាប់នូវគុណភាពអប់រំរវាងទីក្រុង និងជនបទ ឲ្យមានតម្លាភាព និងប្រសិទ្ធភាព។

ជាមួយគ្នានេះឯកឧត្តម ក៏បានក្រើនរំលឹកដល់ក្មួយៗទាំងអស់ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ មិនត្រូវប្រព្រឹត្តអំពើអបាយមុខផ្សេងៗ គេចឲ្យឆ្ងាយពីគ្រឿងញៀន សំដៅធ្វើយ៉ាងខំប្រឹងរៀនសូត្រ ដើម្បីអនាគតសង្គមជាតិយើងទាំងមូលផង៕ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation