របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបង្ហាញថាចំនួនជនរងគ្រោះនៅក្នុងការជួញដូរមនុស្សកំពុងកើនឡើង
| ព័ត៌មានអន្តរជាតិ
SHARE

អូទ្រីស៖ យោងតាមរបាយការណ៍សកលចុងក្រោយស្តីពីការជួញដូរមនុស្ស ដែលបានប្រកាសចេញ នាថ្ងៃទី៧ ខែមករា នៅទីក្រុងវីយែន បង្ហាញថា ចំនួនជនរងគ្រោះនៃការជួញដូរមនុស្សនៅជុំវិញពិភពលោកកំពុងកើនឡើង ខណៈដែល ក្រុមប្រដាប់អាវុធនិងភេរវករ គឺការជួញដូរស្ត្រីនិងកុមារដើម្បីបង្កើននិងកសាងកម្លាំងរបស់ខ្លួន។

លោក Stéphane Dujarric អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា របាយការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពីការរកឃើញនៃការកើនឡើងនៃចំនួនកុមារដែលត្រូវបានគេជួញដូរ ហើយក្នុងចំណោមជនរងគ្រោះ ដែលត្រូវបានរកឃើញគឺចំនួនក្មេងស្រី មានច្រើនជាងក្មេងប្រុស ៣០ភាគរយ។

របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម ហៅកាត់ថា UNODC បានប្រមូលយក ព័ត៌មានពីប្រទេសចំនួន១៤២ ដើម្បីពិនិត្យមើលនិន្នាការនិងរបៀបនៃការជួញដូរ ហើយក្នុងនោះការជួញដូរមនុស្សដែលពាក់ព័ន្ធ នឹងជម្លោះ ប្រដាប់អាវុធគឺជារឿងរសើប។

បើតាមរបាយការណ៍ដដែលនេះ ជាទូទៅ ប្រទេសដែលកំពុងរកឃើញថា កើតមានករណីជួញដូរមនុស្សនិងមានជនរងគ្រោះ ច្រើននោះ ក៏កើតមានការផ្តន្ទាទោស លើអ្នកប្រព្រឹត្តអំពើជួញដូរកើនឡើងច្រើនដូចគ្នា។ ជាមួយគ្នានេះដែរ ការកេងប្រវ័ញ្ចផ្លូវភេទ នៅតែជាមូលហេតុចម្បងនៃគោលដៅនៃការជួញដូរមនុស្ស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation