ឯកឧត្តម ផុស សុវណ្ណ៖ នយោយបាយឈ្នះឈ្នះ ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍនិងសុខសន្តិភាពពេញលេញចាប់តាំងពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ប្រទេសកម្ពុជាយើងគឺទទួលបានការអភិវឌ្ឍន៍ និងសុខសន្តិភាពពេញលេញក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ ហើយចាប់តាំងពីពេលនោះមកប្រជាពរដ្ឋបានទទួលបានសុខសុវត្ថិភាព និងអាចធ្វើដំណើរទៅណាបានដោយសេរី រួមទាំងការអភិវឌ្ឍ និងការរីកចម្រើនរហូតដល់សព្វថ្ងៃ។ ការលើកឡើងបែបនេះ នៅក្នុងឱកាសឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ និងជាប្រធានក្រុមការងារចុះជួយឃុំកោះសូទិន អញ្ជើញចូលរួម ក្នុងការប្រារព្ធមីទ្ទីងខួបអនុស្សារីយ៍លើកទី៤០ ៧មករា (១៩៧៩-២០១៩) ស្ថិតនៅក្នុងសាលាឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ទៀតថា ការប្រារព្ធទិវានេះគឺដើម្បីរំលឹក និងដាស់តឿនជូនបងប្អូនប្រជាពលរដ្ឋយើង ជាប្អូន ជាក្មួយ ជាកូន ជាចៅជំនាន់ក្រោយឲ្យបានដឹងនូវព្រឹត្តការណ៍ដែលបានកើតឡើងនៅក្នុងសម័យសម័យប៉ុលពត។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងតម្លៃណាក៏ដោយគឺប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ គឺមិនមានការដោះដូរជាមួយ សុខសន្តិភាពនោះទេ យើងត្រូវនាំគ្នាថែរក្សាសុខសន្តិភាពដែលយើងកំពុងមាន និងថែរក្សាការពាររបបលទ្ធិប្រជាធិបតេយ្យពហុបក្ស អាស្រ័យលើរដ្ឋធមនុញ្ញ និងត្រូវការពារសុខសន្តិភាព ដោយមិនចង់ឃើញប្រទេសកម្ពុជាយើងមានសង្គ្រាម ហែកហួរគ្នារវាងខ្មែរ និងខ្មែរឈ្លោះគ្នានោះទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation