មុខមន្ទីរពេទ្យរុស្ស៊ីក្នុងខណ្ឌចំការមន ក្លាយជា តំបន់Food Street ដោយមិនដឹងខ្លួន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មុខមន្ទីrពេទ្យរុស្ស៊ី ក្នុងខណ្ឌចំការមន បានក្លាយជាទីតាំងលក់ដូរលើផ្លូវសាធារណៈយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការយកចិត្តទុកដាក់ មើលពីបញ្ហាសណ្តាប់ធ្នាប់ទាល់តែសោះ ពីសំណាក់អាជ្ញាធរខណ្ឌចំការមន។

ការលក់ដូរបាយសម្លរ ផ្លែឈើ ឬ អាហារនានា លើដងផ្លូវនេះ បានបង្កការកកស្ទះយ៉ាង និង បាត់សោភណភាពក្រុងយ៉ាងខ្លាំង ព្រមទាំងមានការរិះគន់ពីសំណាក់អ្នកធ្វើដំណើរផងដែរ។

យោងតាមស្មារតីនៃកិច្ចប្រជុំគណបញ្ជាការរាជធានីភ្នំពេញ ដែលតែងតែប្រជុំរៀងរាល់ ដើមសប្តាហ៍ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង តែងតែណែនាំឲ្យ អភិបាលខណ្ឌ ទាំង ១២ ពិនិត្យមើលពីបញ្ហាសណ្តាប់ធ្នាប់ជាប្រចាំក្នុងមូលដ្ឋានរបស់ខ្លួន តែ ករណីបញ្ហានេះ នៅតែកើតមាន ជាដដែលៗ។

លោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន បានឲ្យCNC ដឹងតាមទូរស័ព្ទថា លោកបានដាក់វិធានការជាប្រចាំណាស់ដែរ តែប្រជាជន ដែលលក់ដូរទាំងនេះ មិនបានអនុវត្ត តាមឡើយ តែយ៉ាងណាក៏ដោយលោកអភិបាលក៏បាន បញ្ជាក់ដែរថា លោកនឹងដាក់កម្លាំងមួយក្រុមដើម្បី ណែនាំអ្នកលក់ដូរទាំងនេះ និង មិនអនុញ្ញាតឲ្យមានការលក់ លើដងផ្លូវតទៅទៀតឡើយ៕ (អត្ថបទ៖ គន្ធ តារាវិឆ័យ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation