គ.ជ.ប ទទួលស្គាល់ចុះបញ្ជីគណបក្សនយោបាយជាផ្លូវការចំនួន២ទៀត - CNC News
គ.ជ.ប ទទួលស្គាល់ចុះបញ្ជីគណបក្សនយោបាយជាផ្លូវការចំនួន២ទៀត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានទទួលស្គាល់ចុះបញ្ជីគណបក្សនយោបាយជាផ្លូវការចំនួន២ទៀតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ សរុបទាំងអស់១៣គណបក្សហើយ។ នេះបើតាមឲ្យដឹងពីឯកឧត្តម ឌឹម សុវណ្ណារំ សមាជិក និងអ្នកនាំពាក្យ គ.ជ.ប។

តាមការបញ្ជាក់ពីអ្នកនាំពាក្យនេះ គណបក្ស២នោះរួមមាន ៖ គណបក្សធម្មាធិបតេយ្យ ឈរនៅ១០មណ្ឌល និងគណបក្សមាតុភូមិយើង ឈរនៅ៦មណ្ឌល។ ខណដែលគណបក្ស១១ទៀតគឺ គណបក្សខ្មែរឈប់ក្រ ឈរនៅ២៥មណ្ឌល គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈរនៅ២៥មណ្ឌល គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរនៅ២៥មណ្ឌល គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ២៥មណ្ឌល គណបក្សខ្មែរតែ១ ឈរនៅ១៦មណ្ឌល គណបក្សពន្លឺថ្មី ឈរនៅ១៣មណ្ឌល គណបក្សប្រជាជនកម្ពុជា ឈរនៅ២៥មណ្ឌល គណបក្សយុវជនកម្ពុជា ឈរនៅ១៧មណ្ឌល គណបក្សសញ្ជាតិកម្ពុជា ឈរនៅ២៥មណ្ឌល គណបក្សខ្មែររួបរួមជាតិ ឈរនៅ២៥មណ្ឌល និងគណបក្សហ្វ៊ុនស៊ិនប៊ិចឈរនៅ២៥មណ្ឌល។

ឯកឧត្តម ឌឹម សុវណ្ណារំ បន្តអោយដឹងថា
នៅថ្ងៃស្អែកទី២០ ខែឧសភានេះ គ.ជ.ប នឹងទទួលស្គាល់គណបក្សដទៃផ្សេងទៀត ហើយនៅថ្ងៃទី ២១ ឧសភា ជាថ្ងៃសម្រេចចុងក្រោយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation