រតនគិរី៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩៖១០នាទីកម្លាំងអធិការក្រុងបានលុងសហការជាមួយកម្លាំងប៉ុស្តិ៍ឡាបានសៀកចុះបង្រ្កាបករណីប្រើប្រាស់អាវុធខុសច្បាប់(អាវុធកែឆ្នៃ)ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ហូ វ៉ាន់ទី ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិវៀតណាមនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង ដោយដកហូតបានអាវុធកែឆ្នៃចំនួន០១ដើម និងរណាអារទឹកកក០១ដើម្បីអនុវត្តតាមនិតិវិធី។
ក្នុងថ្ងៃខែឆ្នាំដ៏ដែលនេះដែរវេលាម៉ោង១១:០០នាទី កម្លាំងជំនាញខេត្តសហការណ៍ជាមួយកម្លាំងអធិការក្រុង និងកម្លាំងប៉ុស្តិ៍ឡាបានសៀក បានចុះបង្ក្រាបល្បែងស៊ីសង (ជល់មាន់) នៅចំណុចចំការស្វាយចន្ទី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយសម្ភារៈដកហូតបានរួមមាន៖
- ម៉ូតូចំនួន០៧ គ្រឿង
- រថយន្ត ០១គ្រឿង ទ្រុងគ្រុងមាន់ចំនួន ០១
- ជញ្ជីងចំនួន០១និង សម្ភារៈសម្រាប់ជល់មាន់មួយចំនួនទៀត ។
បច្ចុប្បន្ន សម្ភារៈត្រូវបានរក្សាទុកនៅអធិការដ្ឋានក្រុងបានលុង ដើម្បីអនុវត្តតាមនីតិវិធី ។