ពលរដ្ឋនិងភ្ញៀវទេសចរ រិះគន់ផ្លូវខូច ទឹកស្អុយនៅផ្លូវឯករាជ្យ ដែលចំកណ្ដាលទីក្រុង(ឬកែងអិលវី) ស្ថិតនៅសង្កាត់៤ ក្រុងខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ មកលេងខេត្តព្រះសីហនុបានរិះគន់ចំពោះអាជ្ញាធរក៏ដូចជាមន្ទីរជុំនាញអង្គភាពពាក់ព័ន្ធ ដែលបណ្តែតបណ្តោយឲ្យទឹកស្អុយ ហូរមកលិចផ្លូវបណ្តាលឲ្យប្រជាពលរដ្ឋមានការលំបាកធ្វើដំណើរនិងប៉ះពាល់បរិស្ថានក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តជាតិ មកលេងកម្សាន្ត។

ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមថាផ្លូវលិចទឹកខាងលើមានរយៈពេលច្រើនថ្ងៃមកហើយតែមិនទាន់ឃើញមានអាជ្ញាធរឬមន្ត្រីជំនាញមានវិធានការនោះឡើយ ។

ជុំវិញបញ្ហាផ្លូវខូចទឹកលិចផ្លូវខាងលើនេះ លោក ណុប ហេង ប្រធានមន្ទីរសារធារណការខេត្តព្រះសីហនុ បាន ទទួលស្គាល់ថា ពិតជាមានបញ្ហានេះមែន ដោយសាតែមានការវិនិយោគសំណង់ធំៗធ្វើឲ្យខ្សាច់និងកាកសំណល់ផ្សេងៗរបស់អគារហូរចាក់លុបប្រព័ន្ធលូទើបធ្វើឲ្យជនលិចផ្លូវដូចនេះហើយលោកក៏បានឲ្យមន្ត្រីរបស់លោកចុះពិនិត្យនិងធ្វើការជួសជុល ប៉ុន្តែដោយសារតែគ្រឿងចក្រខូចមិនទាន់ជួសជុលរួច៕ (ដោយ៖ ប៉ៃ សុឃឹម)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation