នៅមិនទាន់មានការបញ្ជាក់ ពីទំហំនៃការខូចខាតនៅឡើយទេ ក្នុងករណីអគ្គិភ័យឆេះនៅប៉ោយប៉ែត
| ព័ត៌មានជាតិ
SHARE

(ប៉ោយប៉ែត)៖ មកដល់ព្រឹកថ្ងៃទី៨មករានេះ នៅមិនទាន់មានការបញ្ជាក់ ពីទំហំនៃការខូចខាតនៅឡើយទេ ក្នុងករណីអគ្គិភ័យឆេះនៅប៉ោយប៉ែត។

នៅវេលាម៉ោង ២២:១០នាទី នារាត្រីថ្ងៃទី ៧ មករា ២០១៩មានករណីអគ្គិភ័យឆេះជណ្តើរយន្តអគារកាស៊ីណូ១៨ជាន់របស់លោកឧកញ៉ាកុក អានស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានបុគ្គលិកប្រមាណជាង១ពាន់នាក់ កំពុងធ្វើការនៅទីនោះ។

ក្រោយពេលហេតុការណ៍កើតឡើងកងកម្លាំងនៃស្នងការនគរបាលខេត្តរួមជាមួយរថយន្តពន្លត់អគ្គិភ័យ និងកងកម្លាំងកងរាជអាវុហត្ថបានសហការគ្នាចូលអន្តរាគម៍ទាន់ពេលវេលានិងបានសង្គ្រោះមនុស្សចេញដោយសុវត្តិភាព។ក្នុងនោះក៏មានអ្នករងរបួសដួលសន្លប់ដោយឈ្លក់ផ្សែងចំនួន២នាក់និងអ្នកមានអាការមិនស្រួលដោយឈ្លក់ផ្សែងមួយចំនួនទៀត តែបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែតនិងមន្ទីរពេទ្យនានាបានទាន់ពេលវេលា។

​ដោយឡែកចំពោះអគ្គិភ័យកងកម្លាំងក្រុមជួយពន្លត់បានគ្រប់គ្រងស្ថានការណ៍ទាំងស្រុងនៅម៉ោង២៣:៣០នាទីយប់ថ្ងៃដដែល ។ ប៉ុន្តែគេនៅមិនទាន់បានបញ្ជាក់ពីទំហំនៃការខូចខាតនៅឡើយ។

សូមបញ្ជាក់ថា ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏បានចុះផ្ទាល់និងដឹកនាំបញ្ជាក្នុងហេតុការណ៍នោះដែរ៕ (អត្ថបទ ៖ប៊ុន ចាន់ថន​)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation