សម្តេចតេជោ ៖ សន្តិភាព​រកបានដោយលំបាកខ្លាំងណាស់ ដូចនេះត្រូវរួមគ្នាថែរក្សា
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន​សែន​នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសបុកនាព្រឹកថ្ងៃសៅរ៍នេះថា
៖ ក្រោយពីការបំពេញការងារពេញមួយសប្តាហ៍មក សង្ឃឹមថានៅចុងសប្តាហ៍នេះ បងប្អូនជនរួមជាតិមួយចំនួន ជាពិសេសកូនក្មួយយុវជន នឹងបានឈប់សម្រាកធ្វើដំណើរកំសាន្តនៅ​តាមតំបន់រមណីយដ្ឋានមួយចំនួនមិនខាន។

សម្តេចតេជោ​បន្តថា សន្តិភាពបានធ្វើឱ្យយើងគ្រប់ៗគ្នារស់នៅសុខស្រួល និងមានឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងសហគមន៍ឱ្យកាន់តែរីកចម្រើន។ សន្តិភាព គឺបានមកដោយលំបាកខ្លាំងណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារឱ្យបានរឹងមាំគង់វង្ស។

ជាមួយគ្នានេះ សម្តេច​តេជោ​បានជូនពរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជិតឆ្ងាយក្នុងថ្ងៃចុងសប្តាហ៍នេះមានសុខសុវត្ថិភាព និងបានសប្បាយរីករាយជាមួយក្រុមគ្រួសារ និងជួបតែសំណាងល្អគ្រប់ៗគ្នា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation