មេដឹកនាំកំពូលកម្ពុជា ២រូប ដឹកនាំអង្គមីទ្ទិញអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចពញាចក្រី ហេង សំរិន បានអញ្ជើញជា អធីបតីភាព ដ៏ខ្ពង់ខ្ពស់អង្គមីទ្ទិញ អបអរសាទរ ថ្ងៃជ័យជម្នះ ៧ មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះក្នុងខ្លឹមសារបញ្ជាក់ថា ជ័យជម្នះ៧មករាបានសង្រ្គោះ ប្រជាជន បានទាន់ពេលវេលា ដែលកំពុងរង់ចាំតែថ្ងៃស្លាប់ក្រោមរបប ប៉ុល ពត។ សម្តេចតេជោអះអាងថា ទំព័រខ្មៅងងឹតបានបិទបញ្ចប់ ប្រជាជនកម្ពុជាបានរស់ឡើងវិញ មានសិទ្ធិគ្រប់គ្រាន់ ជាម្ចាស់ជោគវាសនារបស់ខ្លួន រហូតដល់ប្រជាជនកម្ពុជាហៅថា ៧មករា ជាថ្ងៃកំណើតទី២របស់យើង។ សម្តេចតេជោបន្ថែមថា យើងមិនត្រូវភ្លេចទេថា សមិទ្ធផលដែលយើងមានថ្ងៃនេះមិនមែន បានមកដោយងាយៗនោះទេ ហើយសមិទ្ធផលដែលយើងមានថ្ងៃនេះគឺបានមកពីគណបក្សប្រជាជនកម្ពុជា បានមកពីកម្លាំង សាមគ្គីជាតិរបស់យើង បានមកពីការជួយពីសំណាក់ប្រទេសជាមិត្ត។ សម្តេចតេជោ បញ្ជាក់ទៀតថា ស្ថានភាពសន្តិភា ពរបស់ កម្ពុជាក្រោមនយោបាយឈ្នះឈ្នះធ្វើឲ្យប្រទេសមានសន្តិភាព ព្រះមហាក្សត្រតែមួយអង្គ ក្រោមរដ្ឋធម្មនុញ្ញតែមួយ ដែលមិនធ្លាប់ មានរយៈពេលប្រមាណ៥០០ឆ្នាំចុងក្រោយនេះ ដែលបានផ្តល់ជាឱកាសមាសដល់ប្រជាពលរដ្ឋប្រកបមុខ របបកាន់តែរីកចម្រើន។ ជាមួយគ្នានេះ សម្តេចតេជោ បានបង្ហាញថា រយៈពេលពេលខ្លី និងមធ្យមខាងមុខ កម្ពុជានៅតែរំពឹងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានរង្វង់៧% អាត្រាភាពក្រីក្របន្តថយចុះនៅប្រមាណក្រោម១០%។


សូមជម្រាបថា ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរ ខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា នឹងធ្វើយ៉ាងមហោឡារិក អធិកអធមជាងបណ្តាឆ្នាំកន្លងទៅ ដែលមាន ការចូល រួមពីមហាជន រាប់ម៉ឺននាក់ ជាមួយការរំលេចចេញនូវផ្ទាំងទស្សនីយភាពសិល្បៈនានា ដូចជាការឈរតម្រៀបគ្នាចេញ ទង់ជាតិ របស់កម្ពុជា ការតម្រៀបចេញជារូបភាពព្រាប និងអក្សរផ្សេងៗ។ ក្នុងនោះក៏មានការបង្ហាញពីសមិទ្ធផលនានាកើតចេញ ពីសុខសន្តិភាពក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation