មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ វាយតម្លៃខ្ពស់ ចំពោះស្ថានភាពនារី ក្នុងកងយោធពលខេមរភូមិន្ទ ដោយបញ្ជាក់ថា មានសន្ទុះ និងការរីកចម្រើនខ្លាំង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ បានមាន ប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងរក្រោយនេះ ស្ថានភាពនារី ក្នុងកងយោធពលខេមរភូមិន្ទ មានសន្ទុះ និងការរីកចំរើន គួរឲ្យកត់សម្គាល់ ។

លើកឡើង ក្នុងឱកាសលោកជំទាវ​ អញ្ជើញជាអធិបតីភាព ​ពិធីបិទ​សិក្ខាសាលា បូកសរុបការងារយេនឌ័រ ក្នុងកងយោធពលខេមភូមិន្ទ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៤ ខែមករានេះ នៅសាលាការពារជាតិ, លោកជំទាវ ដាំ ដារីនី បានបញ្ជាក់ថា បច្ចុប្បន្នយោធិននារី ​ទទួលបាន ការយកចិត្តទុកដាក់ គិតគូរ ពីសំណាក់ប្រមុខដឹកនាំ ក្រសួងការពារជាតិ និងស្របពេល នៃការអនុវត្ត ផែនការយុទ្ធសាស្ត្រ បញ្ជ្រានយេនឌ័រ រយៈពេល៥ឆ្នាំ (២០១៦-២០២០)​ ដែលកន្លងមកក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន កងទ័ពជើងគោក បានធ្វើការផ្សព្វផ្សាយ ទៅតាមបណ្តាអង្គភាពចំណុះ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក្នុងទិសដៅបង្ហាញនូវ ទស្សនៈវិស័យ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ផ្តោតសំខាន់ លើការពង្រឹងសមត្ថភាព ផ្តល់ភាពអង់អាចដល់ស្ត្រី ក្នុងវិស័យការពារជាតិ ដោយធ្វើឲ្យស្ថាប័នស្ត្រី ក្នុងកងយោធពលខេមរភូមិន្ទ កាន់តែមានភាពប្រសើរឡើង ដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការការពារជាតិ មាតុភូមិ និងបំពេញភារកិច្ចអន្តរជាតិ។

លោកជំទាវប្រធានក្រុមការងារ នៅក្នុងឱកាសដដែលនេះ បានប្រកាសដាក់ចេញ ​ទិសដៅ៤ចំណុច សម្រាប់អនុវត្តការងារ នៅឆ្នាំ២០១៩នេះ ដោយទី១.បង្កើនសមត្ថភាពនារី ក្នុងការបង្កើនជំនាញ កីឡា ពេទ្យ វីជ្ជាជីវៈកងទ័ព, ទី២.បង្កើនព័ត៌មាន បណ្តាញនារី តាមបណ្តាអង្គភាព, ទី៣.បង្កើនការយកចិត្តទុកដាក់ ដល់ស្ត្រីមានទំងន់ត្រៀមសម្រាលកូន និងទិសដៅ ទី៤.ពិនិត្យមើល ឯកសណ្ឋាន សំលៀកបំពាក់។

ដោយឡែក ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ ក្រុមការងារយេនឌ័រ បានធ្វើការផ្សព្វផ្សាយអំពីអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផែនការយុទ្ធសាស្ត្របញ្ជ្រានយេនឌ័រ រយៈពេល៥ឆ្នាំ (២០១៦-២០២០) ទស្សនយេនឌ័រ បានចំនួន១៤លើក មានសមាជិកចូលរួម ចំនួនជាង២ពាន់៥០០នាក់ ក្នុងនោះមានយោធិននារីចំនួន៩៤០នាក់។

គួរជម្រាបថា បច្ចុប្បន្ន យោធិននារី ទូទាំងកងយោធពលខេមរភូមិន្ទ មានសរុបចំនួន៦,៥០០នាក់ ក្នុងនោះ មានថ្នាក់នាយឧត្តមសេនីយ៍ ចំនួន១នាក់៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អ៊ុន ផាណាត់


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation