អំបិលនាំចូលពីចិន មកកាន់កម្ពុជា១ម៉ឺនតោន កំពុងជាប់គាំង ដោយសារខ្វះកន្លែងទុក
| ព័ត៌មានជាតិ
SHARE

ប្រធានសមាគមផលិតអំបិល ខេត្តកំពត និងខេត្តកែប លោក ប៊ុន បារាំង ថ្លែងថាការកកស្ទះអំបិលនាំចូលពីចិន ប្រមាណ១ម៉ឺនតោននៅលើកប៉ាល គ្មានកន្លែងទុកដាក់ ទើបក្លាយជាបញ្ហាប្រឈម ដល់អ្នកនាំអំបិលមកផ្គត់ផ្គងក្នុងស្រុក។

បញ្ហាកកស្ទះនេះ បានអូសបន្លាយប្រមាណជា១ខែមកហើយ។
តាមការគ្រោងទុក ការនាំអំបិលពីចិន អាចមកម្តងតែមួយកប៉ាលទេ ប៉ុន្តែលើកនេះមកម្តង១៩កប៉ាល ស្របពេល១កប៉ាលទៀត កំពុងមកជិតទៀត។

លោកបញ្ជាក់ថា បញ្ហានេះធ្វើឲ្យខាតបង់ថវិកា ដោយសារតែការបង់ប្រាក់ពិន័យ ទៅខាងកំពង់ផែ និងក្រុមហ៊ុនដឹកជញ្ជូន។ ដោយគ្រាន់តែ៦០កុងតឺន័រលោកខាត់បងថវិកាផាកពិន័យ១៣៤០០ដុល្លារ។

ដោយសារបញ្ហានេះហើយ លោកលក់អំបិលក្នុង១ប៉ាវតែ២០០០០រៀលប៉ុណ្ណោះ លក់ទាំងខាត ដើម្បីបានប្រាក់ដើមវិញ និងកាត់បន្ថយការកកស្ទះ។

កាលពីឆ្នាំ២០១៨ កម្ពុជាជួបបញ្ហាខ្វះអំបិល ដោយសារការប្រែប្រួលអាកាសធាតុ។ កាលពី១០ឆ្នាំមុន ក៏ប្រទេសកម្ពុជាជួបបញ្ហាបែបនេះម្តងរួមមកហើយ ដោយពេលនោះ ដោយសារការ ប្រមូលផលអំបិល មិនបានដូចឆ្នាំ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation