ពលរដ្ឋកម្ពុជា បានចេញទៅកម្សាន្ត នៅក្រៅប្រទេសកើនឡើង ប្រមាណ២០% ក្នុងឱកាសឆ្លងឆ្នាំសកល
| ព័ត៌មានជាតិ
SHARE

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ឲ្យដឹងថា ពលរដ្ឋកម្ពុជាចេញទៅដើរកម្សាន្ដនៅក្រៅប្រទេស ក្នុងឱកាសឆ្លងឆ្នាំនេះ កើនឡើងក្នុងគោលដៅ ទៅកាន់ប្រទេសចិន និងប្រទេសអឺរ៉ុប ចំនួន២០% បើធៀបនឹងឆ្នាំ២០១៧។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន ថ្លែងថា ការកើនឡើងភ្ញៀវទេសចរក្នុងស្រុកចេញទៅកម្សាន្ដនៅក្រៅប្រទេស ដោយសារសព្វថ្ងៃមានជើងហោះហើរត្រង់ច្រើននិងមានក្រុមហ៊ុនទេសចរណ៍ កំពុងរៀបចំកញ្ចប់ទេសចរណ៍ ក្នុងតម្លៃប្រកួតប្រជែង ដើម្បីបង្កលក្ខណៈដល់ពលរដ្ឋកម្ពុជា។

បើគិតជារួម ក្នុងឱកាសឆ្លងឆ្នាំសកលនេះ ភ្ញៀវទេសចរជាតិអន្តរជាតិ ជាង៣ម៉ឺននាក់ បានធ្វើដំណើរទៅកម្សាន្តនៅទូទាំងប្រទេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation