ក្នុងឱកាសឆ្លងឆ្នាំ នៅខេត្តកែប ទទួលភ្ញៀវទេសចរ ប្រមាណជាង១៥ម៉ឺននាក់
| ព័ត៌មានជាតិ
SHARE

យោងតាមរបាយការណ៍ ពីរដ្ឋបាលខេត្តកែប ផ្សព្វផ្សាយថា ចាប់ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៨ ដល់រាត្រីឆ្លងឆ្នាំ ថ្ងៃទី០១ខែមករា ឆ្នាំ២០១៩ ខេត្តកែប បានទទួលបដិសណ្ឋារកិច្ច ក្រុមអ្នកទេសចរជាតិ និងអន្តរជាតិ ជាង១៥ម៉ឺននាក់។

ភ្ញៀវទេសចរ ដែលមកពីគ្រប់បណ្តាខេត្ត-ក្រុង ទូទាំងប្រទេសក្រៅពី សម្រុកមកលំហែរកម្សាន្ដនៅមាត់ឆ្នេរកែប ឬឆ្នេរអង្កោល ពួកគាត់បាននាំក្រុមគ្រួសារជិះទូក ទៅសម្រាក លំហែរនៅតាមបណ្តាកោះមួយចំនួន ពិសេសកោះទន្សាយដែលជាទីតាំង មួយមានទេសភាពយ៉ាងស្រស់ត្រកាល មានខ្យល់អាកាសបរិសុទ្ធ ប្រកបដោយភាពទាក់ទាញ។

សូមជំរាបថា រដ្ឋបាលខេត្តកែប បានរៀបចំកម្មវិធីរាំសប្បាយ ការបង្ហោះគោមរាប់រយគោម និងការអុជកាំជ្រួចជិត១០០០ដើម សម្រាប់អបអរក្នុងឱកាសឆ្លងឆ្នាំសកល២០១៨-២០១៩៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation