គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បើកិច្ចប្រជុំពិនិត្យនិងឱ្យយោបល់លើសេចក្ដីស្នើច្បាប់ចំនួន២ ដែលរដ្ឋសភាពទើបបានអនុម័តម្សិលមិញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ៖
១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ។

របៀបវារៈទាំង២ខាងលើគឺស្ថិតក្នុងវិស័យ ជាសមត្ថកិច្ចរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈព្រឹទ្ធសភា។

សូមរំលឹកថា ព្រឹកថ្ងៃទី០៣ ខែមករា រដ្ឋសភា បានអនុម័តគាំទ្រសេចក្តីព្រាងវិសោធនកម្មច្បាប់ទាំងពីនេះ ហើយបានបញ្ជូនទៅឱ្យព្រឹទ្ធសភា ដើម្បីពិភាក្សាអនុម័ត មុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រហស្ថលេខាប្រើប្រាស់ជាផ្លូវការណ៏។

បើតាមប្រសាសន៍បញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថាការស្នើរបស់ក្រុមអ្នកតំណាងរាស្ត្រហត្ថលេខី ស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះ ឆ្នោតក្រុមប្រឹក្សារាជ ធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងសេចក្តីវិសោធនកម្មច្បាប់ស្តីពីការការគ្រប់ គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ គឺមានហេតុផលចំនួន២ គឺ១ ដោយសារប្រជាសាស្ត្រកំណើនប្រជាពលរដ្ឋ នៅតាមរាជធានីខេត្តក្រុងស្រុកខណ្ឌ និង ២ កម្ពុជា ឥលូវនេះកំពុងអនុវត្តនយោបាយវិមជ្ឈការ ដែលជាការកែទម្រង់ការគ្រប់គ្រងរដ្ឋបាលយ៉ាងធំមួយ ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០០២ ពេលដែលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដំបូង ។សម្តេចក្រឡាហោម ស ខេង
បន្តថា ការធ្វើវិសោធនកម្ម ច្បាប់ទាំង២នេះ មានគោលបំណងជាក់លាក់ ដើម្បីផ្ទេអំណាចបែបវិមជ្ឈការ ជាពិសេស ក្នុងនោះមាន វិសហមជ្ឈការដែរ គឺជាការផ្ទេរសិទ្ធិអំណាច ផ្ទេរធនធាន និងថវិកា ធនធានមនុស្សទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីឲ្យរដ្ឋបាលនៅកៀកជាមួយប្រជាពលរដ្ឋមូលដ្ឋានមានសិទ្ធិក្នុងការបំរើផលប្រយោជន៏របស់ខ្លួនជូនប្រជាពលរដ្ឋ។បើតាមការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងប្រព្រឹត្តទៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាការបោះឆ្នោតអសកល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation