កសិករស្រុកកំពង់សៀមកំពុងមមាញឹកប្រមូលផលប្រភេទប៉េងប៉ោះខ្មែរ លក់ទៅកាន់ទីផ្សារ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ នៅដើមឆ្នាំ២០១៩នះប្រជាកសិករដែលមានមុខរបរដាំដំណាំចំការបន្លែផ្សេង ៗនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម គឺចាប់ផ្តើមប្រមូផលlរបស់ពួកគាត់ជាបណ្តើរៗហើយ។

ជាក់ស្តែងប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀមខេត្តកំពង់ចាមបាននឹងកំពុងដាំ និងប្រមូលផលដំណាំបន្លែផ្សេងៗ ដូចជាស្រូវ ពោត ម្ទេស ឳឡឹក ស្ពៃ ត្រសក់ជាដើម ក្នុងនោះដំណាំប៉េងប៉ោះដែលជាប្រភេទប៉េងប៉ោះខ្មែរគឺត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំកោះមិត្តនះបានដាំដុះ មានចំនួនច្រើនគ្រួសារច្រើន ជាងរាល់ដង។

បើតាមប្រជាកសិករដែលមានមុខរបរដាំប៉េងប៉ោះបានឲ្យដឹងថា ក្នុងរយះពេលប៉ុន្មានជិត៣ខែទើបអាចប្រមូលផលបាន ហើយការដាំប៉េងប៉ោះឆ្នាំនេះបានទទួលផលច្រើន ប៉ុន្តែទន្ទឹមនេះក៏ត្រូវបានបំផ្លាញដោយសត្វល្អិតផងដែរ។ ប្រជាកសិករបានឲ្យដឹងទៀតថាតំលៃប៉េងប៉ោះបច្ចុប្បន្នគឺ១គីឡូក្រាម៣០០០រៀលទៅ៥០០០រៀលឫ ៧០០០រៀលទៅតាមប៉េងប៉ោះតូចធំ ហើយតំលៃនេះអាចនឹងធ្លាក់ចុះថែមទៀត។

យោងតាមការស្រាវជ្រា ផ្លែវប៉េងប៉ោះ ដែលជាប្រភេទបន្លែនេះ មានផ្ទុកទៅដោយសារធាតុ និងវីតាមីនជាច្រើន ដែលជួយថែរក្សាសុខភាពភ្នែក ក្រពះ និងកាត់បន្ថយសម្ពាធឈាម និងបញ្ហាស្បែក។ លើសពីនេះទៅទៀត វាជួយបង្កើនការរំលាយអាហារ ជួយជំរុញឈាមឱ្យរត់បានស្រួល កាត់បន្ថយកម្រិតកូឡេស្តេរ៉ុលផងដែរ៕អត្តបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation