រថយន្ដកុងតឺន័របុករះរថយន្តតូចធំប្រមាណ១០គ្រឿងនៅផ្លូវជាតិលេខ៤ ម្តុំចំណោតពេជ្រនិល
| ព័ត៌មានជាតិ
SHARE

ខេត្តកោះកុង ៖ នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ រវាងរថយន្ដកុងតឺន័រ និងរថយន្ដធុនតូចប្រមាណ១០គ្រឿងផ្សេងទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះយោងតាមសេចក្តីរាយការណ៍បឋម គេមិនទាន់ដឹងថា មានជនរងគ្រោះស្លាប់ ឬរបួសប៉ុន្មាននាក់នៅឡើយទេ ដោយខណៈពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះ កំពុងតែអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។

ដោយឡែកនៅកន្លែងហេតុកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ក៏កំពិងមានការកកស្ទះចរាចរណ៍ខ្លាំង ហើយគេឃើញមាននៅរថយន្តទំនើបជាច្រើនដែលរងការខូចខាតដូចជារថយន្ត highlander lexus ៣៣០,រថយន្តសាំងយ៉ុងរថយន្តកូរ៉េ,រថយន្តក្រុង,រថយន្តទេសចរណ៍,រថយន្តប្រភេទ pickup និងរថយន្តដឹកទំនិញជាដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation