វិស័យធនាគារនិងហិរញ្ញវត្ថុ រួមចំណែកបង្កើតការងារ និងអាជីវកម្ម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ច
| ព័ត៌មានជាតិ
SHARE

វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការរីកលូតលាស់ និងការអភិវឌ្ឍនៃកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ វិស័យនេះ បានរួមចំណែកប្រមូលផ្ដុំ និងផ្តល់សេវាហិរញ្ញវត្ថុ ទាំងក្នុងស្រុក និងក្រៅស្រុក សម្រាប់ការបង្កើតការងារ និងពង្រីកអាជីវកម្ម ការវិនិយោគ និងតម្រូវការប្រើប្រាស់ ដែលជាកត្តាសំខាន់មួយ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមប្រមាណក្នុងរង្វង់ ៧%។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ចំនួនធនាគារពាណិជ្ជ បានកើនឡើង ជាង ៥០ និងមីក្រូហិរញ្ញវត្ថុ បានកើនឡើង រហូតដល់ជាង៨០ នៅឆ្នាំ២០១៧។ ទំហំទ្រព្យសកម្ម នៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ធៀបនិងផលិតផល ក្នុងស្រុកសរុប (ផសស) បានបន្តកើនឡើង ពីកម្រិតប្រមាណ ត្រឹមតែ៤៤% នៃផសស ក្នុងឆ្នាំ២០០៨ កើនឡើងរហូតដល់ ១៤៨%នៃ ផសសក្នុងឆ្នាំ២០១៧។

រីឯប្រាក់បញ្ញើរ មានការកើនឡើង ក្នុងទំហំប្រមាណ១០០% នៃផសស ក្នុងឆ្នាំ២០១៧ ដែលឆ្លុះបញ្ចាំងពីការកើនឡើង នៃទំនុកចិត្ត និងការចូលរួមរបស់ប្រជាជន ក្នុងវិស័យធនាគារ ។ ហើយការដាក់ចេញពិដានអត្រាការប្រាក់ របស់រាជរដ្ឋាភិបាល បានធ្វើឲ្យអត្រាការប្រាក់ថយចុះ គួរឲ្យកត់សម្គាល់ ដែលបានផ្ដល់លទ្ធភាពបន្ថែមទៀត ដល់ពលរដ្ឋ ក្នុងការទទួលបានឥណទានប្រាក់កម្ចីក្នុងតម្លៃសមរម្យ។

គួរបញ្ជាក់ថា ចំនួនច្រើនឡើងនៃធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនត្រឹមតែបង្ហាញពីការកើនឡើងនៃតម្រូវការសេវាហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន និងបង្កើនតម្រូវការនៃធនធានមនុស្ស ក្នុងវិស័យនេះច្រើនឡើងទៀតផង។
ដោយ ៖ ឈៀង នី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation