ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យអ្នកនាំចេញទំនិញ ដាក់ពាក្យក្នុងប្រព័ន្ធចុះបញ្ជី សម្រាប់នាំចេញទៅEU
| ព័ត៌មានជាតិ
SHARE

ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យអ្នកនាំចេញទំនិញ ដាក់ពាក្យក្នុងប្រព័ន្ធចុះបញ្ជី សម្រាប់នាំចេញទៅEU ចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៩នេះតទៅ។

យោងតាមការជូនដំណឹង ពីក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញ ដែលមានបំណងនាំចេញទំនិញគ្រប់ប្រភេទ ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហភាពអឺរ៉ុប(EU) ស្ថិតក្នុងគំរោងអនុគ្រោះពន្ឋ លើមុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ(EBA) រួមទាំងប្រព័ន្ឋអនុគ្រោះពន្ឋទូទៅ(GSP) របស់ប្រទេសព័រវេស ប្រទេសស្វីស និងប្រទេសទួរគី ឲ្យមកដាក់ពាក្យសុំចុះឈ្មោះ ក្នុងប្រព័ន្ឋចុះបញ្ជីអ្នកនាំចេញ របស់EU នៅនាយកដ្ឋាននាំចេញនាំចូល នៃក្រសួងពាណិជ្ជកម្ម ដើម្បីមាននីតិសម្បទា ក្នុងការប្រកាសប្រភពដើម ជំនួសឲ្យការប្រើប្រាស់វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់អេ ចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៩តទៅ។

យោងតាមបទប្បញ្ញត្តិរបស់EU ដែលធ្វើវិសោធនកម្មចុងក្រោយ កាលពីថ្ងៃទី៨មិថុនាឆ្នាំ២០១៧ និងដោយផ្អែកតាមប្រកាសអន្តរក្រសួង ចុះកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម ស្តីពីការកែសម្រួលនីតិវិធី ក្នុងការបំពេញបែបបទ នាំចេញទៅក្រៅប្រទេស ក្នុងគោលបំណងសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយបន្ទុកចំណាយរបស់អ្នកនាំចេញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation