រដ្ឋសភាកំពុងពិភាក្សា និងអនុម័តសេចក្តីស្នើ ច្បាប់ពាក់ព័ន្ធនឹងបង្កើនសមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី៣មករាឆ្នាំ២០១៩នេះ រដ្ឋសភា កំពុងបើកសម័យប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន២។

របៀបវារៈនៃសម័យប្រជុំពេញអង្គមាន ២សំខាន់ ដែលក្នុងនោះ សមាជិករដ្ឋសភានឹងពិភាក្សាអនុម័តទៅលើសេចក្តីព្រាងច្បាប់ចំនួន ២ រួមមាន៖

១៖ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

២៖ សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ជុំវិញសេចក្តីស្នើវិសោធនកម្មច្បាប់ទាំងពីរនេះ រដ្ឋសភាក៏បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីថ្ងៃទី២៨ខែធ្នូ នឹងបើកកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី៣០ ខែធ្នូ ដោយរដ្ឋសភាបានពិភាក្សាយ៉ាងលំអិតទៅលើសេចក្តីព្រាងវិសោធនកម្មច្បាប់ទាំងពីរនេះ មុននឹងគ្រោងអនុម័តនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation