ភ្ញៀវទេសចរជាង៣លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំ២០១៨-២០១៩
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសថា ភ្ញៀវទេសចរជាតិ អន្តរជាតិ់ជាង៣លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំ២០១៨-២០១៩
ពោលគឺកើនឡើង ២៥.៧៨% បើធៀបនឹងឆ្នាំមុន។


យោងតាមរបាយការណ៍ ពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត ឲ្យដឹងថា ភ្ញៀវទេសចរ និងពលរដ្ឋដែលបានដើរកម្សាន្ត នាឱកាសឆ្លងឆ្នាំសាកល ២០១៨ ឆ្លងចូល ២០១៩ មានចំនួន ៣,១៤៤,៤៣៤នាក់ កើនឡើង ២៥.៧៨%។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣,០៤៥,៣១៦នាក់ កើនឡើង ២៥.៣២% និងភ្ញៀវអន្តរជាតិមានចំនួន ៩៩,១១៨នាក់ កើនឡើង ៤១.៦០%។

សូមជំរាបថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានចូលរួមកម្សាន្តសប្បាយឆ្លងឆ្នាំ នៅឯខេត្តសៀមរាបក៏កើនឡើង ដោយមានជិត៣០ម៉ឺននាក់។ ខេត្តព្រះសីហនុ ដែលធ្លាប់ស្ងប់ស្ងាត់មួយរយៈមកនេះ ក៏មានទេសចរទៅលេងកើនឡើង។ ដោយឡែក សំរាប់រាជធានីភ្នំពេញ មានទេសចរប្រមាណ ២.២លាននាក់។ ក្នុងនោះ ភ្ញៀវជាតិអន្តរជាតិ បានទៅទស្សនាកម្សាន្តនៅ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ រយៈពេល៣ថ្ងៃនេះ មានចំនួន២លាននាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation