កម្ពុជានឹងទទួលរងឥទ្ធិពលរបស់ព្យុះ ប៉ាប៊ុក (PABUK)ដែលជាព្យុះទី១ ប្រចាំឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍ថា បន្ទាប់ពីជ្រលងសម្ពាធខ្ពស់ចាប់ផ្ដើមចុះខ្សោយ នៅក្នុងសមុទ្រចិន ខាងត្បូង នឹងកើតមាននូវគ្រោះឈ្មោះមួយឈ្មោះ PABUK ដែលជាព្យុះទី១ ប្រចាំឆ្នាំ២០១៩ ដែលព្យុះនេះនឹងវិវឌ្ឍន៍ខ្លួនទៅជា ព្យុះទីហ្វុង ឈ្មោះ TY PABUK រួចបន្តដំណើរទៅកាន់ភាគខាងត្បូងនៃប្រទេសថៃ។

ក្រសួងធនធានទឹកបញ្ជាក់ថា លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានស្ថានភាពដូចជា ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៣ ខែមករា ធាតុអាកាសត្រជាក់បន្តកើតមានតែនៅតាម បណ្ដាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភូមិភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ ហើយត្រជាក់តែពេលយប់និងព្រលឹមទេ។ ដោយឡែក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមករា ផ្នែកខ្លះនៃរាជធានីខេត្ត ប៉ែកខាងក្រោម រួមទាំងខេត្តកែប,កំពតនិងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ជាមួយគ្នានេះ ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវសូមឱ្យមានការប្រុងប្រយ័ត្ន សម្រាប់ប្រជានេសាទ អ្នកដំណើរតាម សមុទ្រ ជាពិសេសវីរកងទ័ពដែលឈរជើងនៅតាមបណ្តាកោះនានា ព្រោះថា បាតុភូតព្យុះនេះនឹង បង្កឱ្យកើតមានភ្លៀងលាយឡំ ជាមួយ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ០៣-០៤ ខែមករា ឆ្នាំ២០១៩៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation