សម្តេចពិជ័យសេនា បំពាក់ផ្កាយមាស៤ដល់អតីតអភិបាលខេត្តសៀមរាប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងអញ្ជើញបំពាក់ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយមាស៤) ជូន ឯកឧត្តម ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិដដែលបានបញ្ជាក់បន្ថែមថា នៅក្នុងឱកាសនោះ ក្រសួងការពារជាតិ បានរៀបចំ បំពាក់ឋានន្តរស័ក្តិជូនដល់ នាយទាហានសរុប ចំនួន២៨រូប ដែលក្នុងនោះ មានថ្នាក់ នាយឧត្តមសេនីយ៍ ១រូប ឧត្តមសេនីយ៍ឯក ៣រូប ឧត្តមសេនីយ៍ទោ៨រូប និងឧត្តមសេនីយ៍ត្រី ១៦រូប។

សូមជំរាបថា ឯកឧត្តម ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើង ឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំង រដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីលោកត្រូវបានចូលនិវត្តន៍ពីអភិបាល ខេត្តសៀមរាប ហើយអភិបាលខេត្តសៀមរាបថ្មីគឺឯកឧត្តម ទៀ សីហា ដែលត្រូវជាកូនរបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងជា អភិបាលរងខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation