រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា កិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលចំពោះបញ្ហានៅស៊ីរី និងការប្រឆាំងនឹងអ៊ីរ៉ង់ នឹងបន្តធ្វើឡើង
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបន្តសហការ ជាមួយសមភាគីអ៊ីស្រាអែល លើបញ្ហាប្រទេសស៊ីរី ក៏ដូចជាការប្រឆាំងនឹងឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈឹមបូព៌ា បើទោះបីជាលោក ប្រធានាធិបតី ដូណល ត្រាំ គ្រោងនឹងដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរីក៏ដោយ។

ដោយឡែកក្នុងឱកាសជួបពិភាក្សាជាមួយលោក Mike Pompeo នៅក្នុងរដ្ឋធានីរបស់ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកមានគម្រោងពិភាក្សាជាមួយអាមេរិក អំពីរបៀបវារៈដើម្បីបង្កើនការស៊ើប ការណ៍សម្ងាត់និងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី ក៏ដូចទីតាំងសំខាន់ៗផ្សេងទៀតដើម្បីទប់ស្កាត់ការឈ្លានពាន របស់ប្រទេសអ៊ីរ៉ង់។

តាមរយៈសេចក្តីថ្លែងការណ៏ផ្ទាល់មាត់សាធារណៈជាលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ចំពោះការសម្រេចចិត្តរបស់ លោកត្រាំ គឺលោកបាននិយាយថា មិនមានអ្វីផ្លាស់ប្តូរទេ ដែលរដ្ឋបាលនេះកំពុងធ្វើជាមួយអ៊ីស្រាអែលនោះ។

សូមជំរាបថា ប្រធានាធិបតីអាមេរិក បានប្រកាសកាលពីខែមុនថា លោកគ្រោងនឹងដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី ដោយប្រកាសថា ពួកគេបានទទួលជោគជ័យក្នុងបេសកកម្មរបស់ខ្លួន ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation