​ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងទឹកដីខេត្តរតនគិរីក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៩ មានការធ្លាក់ចុះ ១៨,៣១%
| ព័ត៌មានជាតិ
SHARE

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៏ខេត្ត រតនគិរី បានអោយដឹងថា ភ្ញៀវទេសចរណ៏ដែលអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំសកល២០១៩គិតពីថ្ងៃ៣០
-៣១ដល់ថ្ងៃទី១មករាឆ្នាំ២០១៩ មានចំនួន
៧,៩៧៥នាក់ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន​៧,៧៣២ នាក់ ភ្ញៀវអន្តរជាតិមានចំនួន​២៤៣នាក់ ​ ។

គឺមានការធ្លោក់ចុះ១៨,៣១%បើប្រៀបធៀបនឹងឆ្នាំ២០១៨​ក្នុងនោះភ្ញៀវជាតិធ្លាក់ចុះ១៨,៦៥% និងភ្ញៀវអន្តរជាតិមានការធ្លាក់ចុះ៥,៨១%។​
លោក ង៉ែត ពិទូ បានបន្ដទៀតថា មូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវជាតុអន្តរជាតិឆ្នាំនេះគឺបណ្តាលមកពី៖

ការឈប់សម្រាកមានរយៈពេលខ្លី ហើយតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំនូវព្រឹត្តិការ
ណ៍ឆ្លងឆ្នាំសកលដូចគ្នាជាពិសេសឆ្នាំនេះរាជរ
ដ្ឋាភិបាលបានរៀបចំនូវព្រឹត្តិកាណ៍ធំៗ នៅវិមានឈ្នះឈ្នះក្នុរាជធានីភ្នំពេញនាថ្ងៃបុណ្យឆ្លងឆ្នាំសកលនៅទីនោះផងដែរ។​ ដូច្នេះភ្ញៀវជាតិអន្តរជាតិសម្រុកទៅលេងកំសាន្តសប្បាយនៅវិមានឈ្នះឈ្នះ។​

ប្រធានមន្ទីររូបនេះក៏បានសម្តែងនូវសុទិដ្ឋិនិយមថាទោះជាយ៉ាងណាចំនួននៃការធ្លាក់ចុះភ្ញៀវជាតិអន្តរជាតិមកលេងកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនៈគិរី ក៏ស្ថិតក្នុងភាពវិជ្ជមានដែរមិនទាន់ដល់សញ្ញាដក ( - ) នោះទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation