ស្ពានឫស្សីក្នុងខេត្តកំពង់ចាមជាកន្លែងគោលដៅទេសចរណ៍ក្នុងឱកាសឆ្លងឆ្នាំសកល
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ នៅក្នុងឱកាសឆ្លងឆ្នាំសកល២០១៨ ចូល២០១៩ សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋឆ្ងាយជិតបានអញ្ជើញទៅដើរលេងកំសាន្តនៅកន្លែងផ្សេងៗក្នុងនោះឃើញមានបងប្អូនប្រជាពលរដ្ឋផ្សេងទៀតបានទៅទស្សនាកំសាន្តនៅតាមសួនមាត់ទន្លេក្រុងកំពង់ចាម និងនៅសួនមុខសាលាខេត្ត ដើម្បីធ្វើការជួបជុំហូហចុកជាមួយគ្នា និងទស្សនាការអុជកាំជ្រួច បង្ហោះគោមជាដើម។

ដោយឡែកសម្រាប់រមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន និងស្ពានឫស្សីស្ថិតនៅឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាមក៏ជាកន្លែងគោលដៅមួយសម្រាប់ភ្ញៀវទេសចរណ៍មកកំសាន្តនៅទីនេះផងដែរនៅក្នុងឱកាសឆ្លងឆ្នាំសកលនាពេលនេះ ក្រៅពីទស្សនាកំសាន្ត និងផ្តិតយករូបភាពនៅលើស្ពានឫស្សី ភ្ញៀវទេសចរណ៍ក៏អាចផ្តិតយកទេសភាពឆ្នេរខ្សាច់ ថ្ងៃលិច ការបោះតង់ ការរាំកំសាន្ត និងកម្មវិធីជាច្រើនទៀត។ បើតាមការបញ្ជា់ពីភ្ញៀវទេសចរណ៍ដែលបានមកកំសាន្តនៅទីនេះ ពួកគាត់បានសម្តែងនូវអារម្មណ៍សប្បាយចិត្តរីករាយ ចំពោះបរិយាកាសធម្មជាតិ ក៏ដូចជាចំណីអាហារដែលមានឱជារសជាតិឆ្ងាញ់ រួមនឹងតម្លៃសមរម្យ និងជាពិសេសសកម្មភាពអបអរស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកលយ៉ាងសប្បាយរីករាយ ជាមួយនឹងសុខសន្តិភាពនោះ។

បើតាមការបញ្ជាក់ពីលោក ប៊ុណ ណារ៉ា ដែលជាអ្នកទទួលខុសត្រូវស្ពានឫស្សី និងរម្មណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនបានឲ្យដឹងថាស្ពានឫស្សីនេះគឺមានប្រវែង៨០០ម៉ែត្រទំហំទទឹង២ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់ក្នុងដើមខែធ្នូឆ្នាំ២០១៨ ហើយនៅក្នុងឱកាសឆ្លងសកលនេះលោកក៏បានរៀបចំសូត្រមន្តតាមបែបសានា ដើម្បីសម្ពោធដាក់ឲ្យដំណើរការតែម្តង ហើយស្ពានឫស្សីនេះគឺអនុញ្ញាតឲ្យជិះកង់ និងថ្មើរជើងតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតអោយម៉ូតូ និងរថយន្តបើកឆ្លងកាត់នោះទេ។ លោកបានបញ្ជាក់ទៀតថានៅក្នុងឱកាសឆ្លងឆ្នាំសកលនេះសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋបានមកកំសាន្តលេងនៅឆ្នេរខ្សាច់កោះប៉ែន និងស្ពានឫស្សីនេះមានចំនួនច្រើនតាំងពីព្រឹករហូតដល់យប់។

លោក ប៊ុន ណារ៉ា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចសូមអញ្ជើញមកកំសាន្តនៅទីនេះ នៅថ្ងៃទិវាជ័យជំនះ ៧មករាខាងមុខនេះ ដោយមានការរៀបចំបាញ់កាំជ្រួច ការរាំកំសាន្ត រួមទាំងកម្មវិធីផ្សេងសប្បាយជាច្រើនទៀត៕ អត្តបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation