ចៅស្រីសម្តេចតេជោ ឈរក្នុងចំណាត់ថ្នាក់កំពូលតារាងនៃការប្រកួតប្រជែងគណិតវិទ្យាកម្រិតពិភពលោក
| ព័ត៌មានជាតិ
SHARE

កុមារីរបស់កម្ពុជាមួយរូប ដែលគេស្គាល់ថាជាចៅស្រីបង្កើតសម្តេចតេជោ និងជាកូនស្រីទី២របស់ឯកឧត្តមហ៊ុន ម៉ាណែត បានសាងភាពល្បាញល្បីលើឆាកអន្តរជាតិ តាមរយៈការប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យាកម្រិតពិភពលោកមួយ ហើយដណ្តើមបានចំណាត់ថ្នាក់លេខ១។

លទ្ធផលនៅលើគេហទំព័រប្រឡងគណិតវិទ្យាកម្រិតពិភពលោកបានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងសម្រាប់ការប្រកួតប្រជែងកម្រិតពិភពលោកជាមួយពិន្ទុ ១១,៩៩០។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ក៏ដណ្តើមបានចំណាត់កំពូលតារាងសម្រាប់ការប្រកួតប្រជែងកម្រិតអាស៊ី​ ជាមួយពិន្ទុ ១១,៣៩០។

ការប្រកួតប្រជែងគណិតវិទ្យាកម្រិតពិភពលោកនេះ កុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អ។

ការដណ្តើមបានចំណាត់ថ្នាក់លេខ១ របស់កុមារិនី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលំដាប់កំពូលលើគេហទំព័រ «worldmathsday» ដែលជាគេហទំព័រមួយ មានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation