ភ្ញៀវទេសចរយ៉ាងច្រើន បាននាំគ្នាមកលេងកំសាន្តក្នុងទឹកដីភូមិភាគឥសាន្ត នៅក្នុងថ្ងៃឆ្លងឆ្នាំ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ប្រជាពលរដ្ឋគ្រប់ទិសទីតាមបណ្ដាខេត្ត ក្រុងនានា ក្នុងព្រះរាជាណាចក្រកម្ពុជា បាននាំគ្នាមកលេងកំសាន្តយ៉ាងច្រើនកុះករ ក្នុងទឹកដីភូមិភាគឥសាន្ត នៃខេត្តមណ្ឌលគិរី នៅក្នុងថ្ងៃឆ្លងឆ្នាំ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីបានស្រូបយកខ្យល់អាកាសបរិសុទ្ធ ទេសភាពខៀវស្រងាត់ និងរមណីដ្ឋានជាច្រើនកន្លែង ព្រមទាំងអាកាសធាតុដ៏ត្រជាក់នោះ ពួកគាត់មានទឹកមុខស្រស់ស្រាយ សប្បាយរីករាយក្នុងដំណើរកំសាន្តមួយនេះ។

លោល ងិន សុវិមាន ប្រធានមន្ទីរទេសចរខេត្តមណ្ឌលគិរី ក៏ធ្លាប់លើកឡើងដែរថា ដោយសារកត្តាសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យប្រជាពលរដ្ឋមានការរីកចម្រើន អភិវឌ្ឍន៍ខ្លួនតាមនោះដែរ ដូច្នេះពួកគាត់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការដើរលេងកម្សាន្ត ជាពិសេសនោះខេត្តមណ្ឌលគិរីមានប្រពន្ធ័ផ្លូវថ្នល់ល្អ ដែលតភ្ជាប់ពីស្រុកស្នួលខេត្តក្រចេះ រហូតដល់ខេត្តមណ្ឌលគិរី និងអាចតទៅដល់ខេត្តរតនគិរីទៀតផង ងាយស្រួលដល់ភ្ញៀវទេសចរណ៍មកកំសាន្តខេត្តមណ្ឌលគិរីហើយ អាចហួសទៅខេត្តរតនគិរីបានថែមទៀត។ ទន្ទឹមនឹងនេះខេត្តមណ្ឌលគិរីគឺសំបូរទៅដោយធនធានធម្មជាតិដ៏ស្រស់ត្រកាល ព្រៃឈើ និងមានខ្យល់អាកាសត្រជាក់បរិសុទ្ធ ជាពិសេសនោះគឺទឹកជ្រោះប៊ូស្រា ជារមណីដ្ឋានដែល ភ្ញៀវទេសចរណ៍តែងរំពឹងមកកំសាន្តមិនចេះជិនណាយ។

ក្នុងនោះមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក៏បានធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ភោជនីដ្ឋាននានា ក៏ដូចជាភ្ញៀវទេសចរ ដែលមកលេងកំសាន្តនៅខេត្តមណ្ឌលគិរី អោយចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ ដោយវេចខ្ចប់នៅកាសសំណល់ក្រោយពេលបរិភោគរួចបោះចោលក្នុងធុងសម្រាប់ ឬកន្ត្រក់ដាក់សម្រាមដែលមានស្រាប់នៅតាមកន្លែងនីមួយៗ ដើម្បីចូលរួមថែរក្សាសោភ័ណ្ឌភាព បរិស្ថាន និងអនាម័យ ដើម្បីធ្វើឲ្យខេត្តមួយនេះ មានភាពទាក់ទាញដល់ភ្ញៀវទេសចរមក លេងកំសាន្តកាន់តែច្រើនឡើងថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែកភ្ញៀវទេសចរ បានលើកឡើងថា អាកាសធាតុ និងសម្រស់នៃខេត្តមណ្ឌលគិរី ធ្វើឲ្យពួកគាត់មិនអាចបំភ្លេចបាន នូវទេសភាពដ៏ស្រស់ស្អាត ដែលអំណោយផលពីធម្មជាតិ ហើយពួកគាត់បានសំណូមពរ ដល់ប្រធានមន្ទីរទេសចខេត្តមេត្តាជួយរៀបចំ ទីតាំងទេសចរ ឲ្យបានល្អប្រសើរផង ជាពិសេសផ្លូវដែលចូលទៅកាន់តំបន់រមណីដ្នានទេសចរណ៍។ ដោយ ៖ នាង ចាន់ថា & ប៊ុត សុភក្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation