ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅលើទឹកដី នៃខេត្តមណ្ឌលគិរី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី ៖ ស្តូបមិត្តភាព កម្ពុជា-វៀតណាម ខេត្តមណ្ឌលគិរី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតិភូមិកម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកវរៈសេនីយ៍ឯក ង្វៀង អាញ់ហ្សុង ប្រធានសេនាធិកាយោធា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានា សហភាពសហព័ន្ធយុវជនកម្ពុជា សម័្ពន្ធយុវជនស្រលាញ់សន្តិភាព យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សប្រមាណជា៦០០នាក់ ដែលប្រព្រឹត្តិទៅនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅសង្កាត់សុខុដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតិភូមិកម្ពុជា បានមានប្រសាសន៍ថា ការកសាងស្តូបមិត្តភាព កម្ពុជា វៀតណាម នេះឡើងក្នុងគោលបំណង បង្រួបបង្រួមអ្នកស្នេហាជាតិគ្រប់ទិសទី ដើម្បីធ្វើការតស៊ូប្រយុទ្ធប្រឆាំង និងផ្តួលរលំរបបដ៏ខ្មៅងងឹតនៃបនប្រល័យពូជសាសន៍ប៉ុលពត ហើយទទួលបានជោគជ័យជាប្រវត្តិសាស្ត្រនៅថ្ងៃទី០៧ខែកមរាឆ្នាំ១៩៧៩ និងជាការរលឹកដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងការរំដោះប្រទេសនិងប្រជាជនកម្ពុជា អោយរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាន៍នេះផងដែរ។ ឯកឧត្តម បានបន្ថែមថា កម្ពុជាបានកសាងស្តូបមិត្តភាពកម្ពុជា-វៀតណាម បានចំនួន ១៣ រាជធានី ខេត្ត រួមមាន៖ ភ្នំពេញ កំពត កំពង់ឆ្នាំង តាកែវ កំពង់ធំ បាត់ដំបង ព្រះវិហារ ព្រះសីហនុ ស្ទឹងត្រែង កែប កោះកុង រតនៈគិរី និង មណ្ឌលគិរី ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តមណ្ឌលគិរី បានកសាងឡើងមាន ទំហំតួស្តូប ១៦ម៉ែត្រ គុណ១៦ម៉ែត្រ កម្ពស់ ១៦ម៉ែត្រ ទំហំសួន ៤៦ម៉ែត្រ គុណ ៨០ម៉ែត្រ ដែលបានដំណើរការសាងសង់ចាប់ពីថ្ងៃទី០៤ខែកមរាឆ្នាំ២១០៨ រហូតដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រណសិរ្យមាតុភូមិវៀតណាម បានផ្តល់ជូនខេត្តមណ្ឌលគិរី។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា នេះបង្ហាញពីការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាផ្លែផ្កាលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងពាណ្ជិកម្មបានយ៉ាងល្អ ធានាការលើកកម្ពស់និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងពីរ។

នាកាសនោះដែរ ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតិភូមិកម្ពុជា បានឧបត្ថម្ភនូវសៀវភៅ និងថវិកា១ម៉ឺនរៀលដល់សិស្សានុសិស្ស ដោយឡែក សហភាពសហព័ន្ធយុវជនកម្ពុជា សម័្ពន្ធយុវជនស្រលាញ់សន្តិភាព យុវជនកាកបាទក្រហមកម្ពុជា និងលោកយាយ លោកតា ចំនួន៦៤០នាក់ ក្នុងម្នាក់ ទទួលបានថវិកា១ម៉ឺនរៀលផងដែរ។ អត្ថបទ ៖ នាង ចាន់ថា +ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation