ប្រជាពលរដ្ឋមកលេងកំសាន្តយ៉ាងសប្បាយរីករាយក្នុងថ្ងៃឆ្លងឆ្នាំនៅរមណីដ្ឋានទឹកជួរកាំពី
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ប្រជាពលរដ្ឋមកពីគ្រប់ទិសទីតាមបណ្ដាខេត្ត ក្រុងនានា ក្នុងព្រះរាជាណាចក្រកម្ពុជា បាននាំគ្នាមកលេងកំសាន្តយ៉ាងសប្បាយរីករាយ និងមានទឹកមុខស្រស់ស្រាយ នៅក្នុងថ្ងៃឆ្លង ឆ្នាំ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅរមណីដ្ឋានទឹកជួរកាំពី និងអន្លងសត្វផ្សោតកាំពី ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

ពលរដ្ឋដែលបានមកដល់រមណីដ្ឋានទឹកជួរកាំពី និងបានងួតទឹកលេង ព្រមទាំងបានបរិភោគ ម្ហូនអាហារនៅទីនោះ បានឡើកឡើងអំពីចំណាប់អារម្មណ៍ថា នៅពេលដែលបានមកលេងនៅ រមណីដ្ឋានទឹកជួរកាំពី គឺពិតជាមានអារម្មណ៍សប្បាយរីករាយ ដោយបានទស្សនានូវទេសភាព ធម្មជាតិដ៏ស្រស់បំព្រង លាយឡំជាមួយនឹងសម្លេងទឹកហូរយ៉ាងពិរោះរណ្ដំ មានខ្យល់ អាកាសបរិសុទ្ធ ព្រមទាំងបានងូតទឹកដ៏ត្រជាក់លេងកំសាន្តថែមទៀតផង . ។

ទន្ទឹមនោះ លោក ប្រាក់ វិកុល ជាមន្ត្រីនៃមន្ទីរទេសចរខេត្ត បានឲ្យដឹងថា ដោយសារកត្តា ធម្មជាតិឆ្នាំនេះអំណោយផល ទឹកទន្លេមេគង្គបានស្រកចុះលឿនជាងឆ្នាំមុន ធ្វើឲ្យរមណីដ្ឋាន ទឹកជួរកាំពី ចាប់ផ្ដើមដំណើការនឹងមានលទ្ធភាពអាចទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលេងកំសាន្តបានចាប់តាំងពីចុងឆ្នាំ២០១៨នេះទៅ ។ ដោយលោកបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ រមណីដ្ឋានទឹកជួរកាំពី មានរោងលើទឹកសម្រាប់ទទួលភ្ញៀវ អង្គុយលេងជាង ៥០០រោង និងមានបម្រើសេវាកម្ម ម្ហូបអាហារ និងសេវាកម្មភេសជ្ជៈគ្រប់មុខ មានបន្ទុប់អនាម័យសមរម្យ និងមានការរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ។

ដោយឡែក បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ បរិស្ថាន និងអនាម័យវិញ គណៈកម្មកាគ្រប់គ្រងរមណីដ្ឋាន ទឹកជួរកាំពីក៏បានធ្វើការអប់រំផ្សព្វផ្សាយនិងណែនាំដល់ម្ចាស់រោងទឹក ក៏ដូចជាភ្ញៀវទេសចរ ដែលមកលេងកំសាន្តនៅទីនោះផងដែរ អោយចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ ដោយវេចខ្ចប់នៅកាសសំណល់ក្រោយពេលបរិភោគរួចបោះចោលក្នុងធុងសម្រាប់ ឬកន្ត្រក់ដាក់សម្រាប់ដែលមានស្រាប់នៅតាមរោងនីមួយៗ ដើម្បីចូលរួមថែរក្សាសោភ័ណ្ឌភាព បរិស្ថាន និងអនាម័យ ដើម្បីឲ្យរមណីដ្ឋានកាំពីកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរមក លេងកំសាន្តកាន់តែច្រើនឡើងថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។

ជាងនេះទៅទៀត ក្នុងអំឡុង ពេលភ្ញៀវមកលេងកំសាន្ត ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ ជៀសវៀងកើត មានគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។
ក្នុងនោះពលរដ្ឋនិងភ្ញៀវទេសចរណ៍ បានសំដែងនូវភាពរីករាយ នៅទេសភាពស្រស៉ស្អាតនៃតំបន់រមណីយ៍ កាំពី ដែលមានផ្ទៃទឹកទន្លេដ៏គួរជាទីគយគន់ ប៉ុន្តែពួកគាត់សំណូមពរលើកត្តាផ្លូវទៅតំបន់នេះ សូមមន្ទីរពាក់ពន្ធ័ មេត្តាជួយសំរួលផង នៅបញ្ហាលើកត្តាដីហុយ និងផ្លូវខូចខាតមួយចំនួន ។ដោយ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation