សាច់សត្វជាច្រើនប្រភេទ​ជាង​១០០០គីឡូដែលលួចនាំចូលពីប្រទេសថៃត្រូវបានរឹបអូស
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖​ កម្លាំងសមត្ថកិច្ចចម្រុះ និងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ មន្ត្រីកាំកុងត្រូល​ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន​ បានចុះឆែកឆេររថយន្ត​ មួយគ្រឿង​ ដែលសង្ស័យថាលួចដឹកសាច់សត្វខូចគុណភាពដែលនាំចូលពីប្រទេសថៃ ​ដែលប្រតិបត្តិការ​នេះគឺធ្វើការឡើងនៅតាមបណ្តោយផ្លូវលេខ៣៨៤កែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ។


​​ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ និងឧត្តមសេនីយ៍ទោ​ ឡុ​ង​ ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បានបញ្ជាក់ថា​ នៅក្នុងការចុះឆែកឆេរនេះ​ គឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតមកដល់ចំណុចផ្លូវ៣៨៤​ កែងផ្លូវ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃ២ បានឃាត់រថយន្តក្រុង មួយគ្រឿង ពណ៌សលាយផ្កាយឈូក ពាក់ស្លាកលេខ ភ្នំពេញ 3C-7077 ដែលជារបស់ក្រុមហ៊ុនឯកជន ហើយកម្លាំងសមត្ថកិច្ចចម្រុះយើងបានធ្វើការឆែកឆេររកឃើញសាច់សត្វខូចគុណភាពដែលនាំចូលពីប្រទេសថៃ ដោយ រឹបបានជិតប្រមាណជាង​ ១០០០គីឡូ។

ក្រោយពីធ្វើការឆែកឆេររួចមក កម្លាំងសមត្ថកិច្ចចម្រុះបានហៅម្ចាស់រថយន្ត និងតំណាងក្រុមហ៊ុន យកទៅធ្វើការសាកសួរនៅនាយកដ្ឋាន និងបន្តនីតិវិធីច្បាប់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation