ឆ្នាំ២០១៨ ចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទអង្គរ សរុបជាង ១១៦លានដុល្លារ
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរបានប្រកាសអំពីចំនួនភ្ញៀវទេសចរ និងចំណូលដែលទទួល បានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល១២ខែ ក្នុង ឆ្នាំ២០១៨។

របាយការណ៏របស់គ្រឹះស្ថានអង្គរ បង្ហាញថា រយៈពេល១២ខែ ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេសចំនួន២,៥៩០,៨១៥នាក់ បានចូលទស្សនា រមណីយដ្ឋាន អង្គរ ដែលចំនួននេះ កើនឡើង៥.៤៥% បើធៀបនឹងឆ្នាំ២០១៧ ។

ដោយឡែក ចំណូលសរុបដែលទទួលបាន គឺ ១១៦.៦៤ លានដុល្លារអាមេរិក ហើយបើប្រៀបធៀបនឹងឆ្នាំ២០១៧ គឺចំណូលកើនឡើង៨,០៣%។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ គ្រឹះស្ថានអង្គរបានបញ្ជាក់ឱ្យដឹងទៀតថា ជាមួយនឹងចំណូលជាង ១១៦លាន ដុល្លារអាមេរិក ដែលបានពីការលក់បណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន ៥,១៨១,៦៣០ ដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation