កាំជ្រួច 3D នឹងត្រូវបាញ់នៅវិមានឈ្នះ-ឈ្នះ ចំនួន២ដង ដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកល ២០១៩
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ កាំជ្រួច 3D ដែលបានបាញ់ អស់រយៈពេល ២រាត្រីកន្លងមកហើយនោះ នឹងត្រូវបន្តបាញ់នៅយប់នេះទៀត ប៉ុន្តែដោយយប់នេះ ជាយប់ឆ្លងឆ្នាំ គឺកាំជ្រួច នឹងត្រូវបាញ់ចំនួន២ដងឯណោះ ហើយសរុបគឺរយៈពេល១ម៉ោង។

រដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា ការបាញ់លើកទី១នឹងត្រូវបាញ់នៅកំឡុងម៉ោង៧ដូចទៅនឹងថ្ងៃទី២៩និង៣០ធ្នូដែរ តែបាញ់ក្នុង រយៈពេលតែ៥នាទីប៉ុណ្ណោះ ហើយលើកទី២ នឹងត្រូវបាញ់រយៈពេលរហូតដល់៥៥នាទី នៅម៉ោង១២រំលងអធ្រាត្រ ចំពេល រាប់ថយ ក្រោយឆ្លងឆ្នាំ២០១៨ ឈានចូល២០១៩។

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់នៅលើទំព័រហ្វេសបុកនាព្រឹកមិញថា នាយប់ថ្ងៃទី ៣១ ធ្នូនេះ គឺសម្តេចនិងភរិយា នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ ឈ្នះ ដោយសម្តេចបាន បានអញ្ជើញបងប្អូនជនរួមជាតិ ទេសចរជាតិនិងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន ចូលរួមឆ្លងឆ្នាំសកលនៅវិមាន ឈ្នះ ឈ្នះ យប់នេះអោយបានច្រើនកុះករ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation