ប្រជាកសិករដាំបន្លែខាត់ណាក្តោប ចាប់ផ្តើមប្រមូលផលលក់ទៅកាន់ទីផ្សារ
| ព័ត៌មានជាតិ
SHARE

បន្លែខាត់ណាក្តោបគឺជាប្រភេទបន្លែមួយដែលប្រជាកសិកររស់នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាមបាននឹងកំពុងធ្វើការដាំដុះ និងចាប់ផ្តើមប្រមូលផលជាបន្តបន្ទាប់ក្រោយពីធ្វើការដាំដុះ មើលថែ ដាក់ជី ស្រោចទឹក អស់រយះពេលប្រមាណ២ខែទើបអាចប្រមូលផលបានលក់ទៅកាន់ទីផ្សារ។

បើតាមម្ចាស់ចំការបន្លែខាត់ណាក្តោបបានឲ្យដឹងថានៅពេលចាប់ប្រមូលផលគឺយើងអាចលក់ទៅកាន់ទីផ្សារ និងលក់ទៅឲ្យឈ្មួញនិងអ្នកប្រើប្រាស់ផ្ទាល់ដែលបានមកទិញដល់ចំការ ដោយលក់ក្នុងតំលៃថោកសមរម្យគឺតំលៃ២៥០០រៀលក្នុង១គីឡូក្រាម ហើយចំពោះផ្លែខាត់ណាក្តោប១ផ្លែគឺអាចមានទម្ងន់ជិត១គីឡូក្រាមទៅជាង១គីឡូក្រាមអាស្រ័យទៅលើទំហំរបស់វា។

ម្ចាស់ចំការខាត់ណាក្តោបបានបញ្ជាក់ទៀតថាបន្លែខាត់ណាមាន៣ប្រភេទទី១ ខាត់ណាផ្កា ទី២ខាត់ណាដើម និងទី៣ខាត់ណាដែលកំពុងប្រមូលផលនេះជាប្រភេទខាត់ណាក្តោប ហើយក្រៅពីការដាំបន្លែខាត់ណា គឺគាត់និងប្រជាពលរដ្ឋដែលមានចំការក្បែរៗគ្នា ក៏មានការដាំជាបន្លែផ្សេងៗដូចជាដំណាំម្ទេស សណ្តែកគួរ ពោតបារាំង ត្រសក់ ជាដើម។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថាពួកគាត់ខ្លះចូលចិត្តទទួលទានបន្លែច្រើនជាងសាច់ ពីព្រោះជួយថែសុខភាពបានល្អ ប៉ុន្តែគាត់នៅតែ បារ្មណ៍ខ្លាចបន្លែខ្លះមិនមានសុវត្ថិភាពដើម្បីទទួលទាន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation