គ.ជ.ប ៖ ប្រជាពលរដ្ឋចំនួន ជាង៨លាន ៥សែននាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្តល់សុពលភាព និងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដែលក្នុងនោះមានប្រជាពលរដ្ឋចំនួន ៨,៥៤៤,៨៨៥ នាក់ ស្មើនឹង ៨៦.២៤% មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ ។

លទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានតួលេខ ៖

- អ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១៩៥,៣៨៥ នាក់
- អ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតចំនួន ៥៦,៩៤១ នាក់
- ចំនួនប៉ាន់ស្មានអ្នកដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅចំនួន ៩,៩០៨២៤៣ នាក់

សូមចូលទៅកាន់គេហទំព័រ www.necelect.org.kh/khmer/content/3648 ដើម្បីពិនិត្យមើលតារាងលទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨។
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ អាចស្វែងរកឈ្មោះរបស់ខ្លួននៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (App) ៕អត្ថបទ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation