ក្រសួងសុខាភិបាលដាក់ចេញវិធានការទប់ស្កាត់ការចម្លងវីរុសអេបូឡានៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ នាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឱ្យដឹងនៅរសៀលថ្ងៃទីសុក្រនេះថា ថ្មីៗនេះមានកា ររាតត្បាត ឡើងវិញនៃជំងឺអេបូឡានៅក្នុងប្រទេសសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅក្នុងទ្វីបអាហ្រ្វិក ដែលរហូតដល់ ថ្ងៃទី១៨ ខែឧសភភា ឆ្នាំ២០១៨ នេះមានចំនួនអ្នកឈឺសរុបចំនួន ៤៥នាក់ ដែលក្នុងនោះ ២៣នាក់បានស្លាប់ ។


នាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបន្តថា ក្រោយពីទទួលបានរបាយការណ៌ពីអង្គការសុខភាពពិភពលោក ស្តីពីការផ្ទុះឡើងវិញ នៃជំងឺអេបូឡានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចាត់វិធានការដោយ ពង្រឹងវិធានការបង្ការ និងត្រៀមឆ្លើយតបជំងឺអេបូឡា ដែល វិធានការទាំងនោះរួមមាន ៖
១ ផ្តល់ពត៌មានអំពីការរាតត្បាតជំងឺអេបូឡានៅប្រទេស កុងហ្គោក្រុមមន្រ្តី ឆ្លើយតបបន្ទាន់ទូទាំងប្រទេស និងងវិធានការ ធ្វើការតាមដាន និងឆ្លើយតបឆាប់រហ័ស។
២ ណែនាំដល់មន្រ្តីចត្តាឡីស័ក ដែលបំរើការងារតាមព្រំដែន គោក ទឹក និងអាកាសយាន្តដ្ឋាន ស្តីពីការតាមដានសុខភាពអ្នក ដំណើរទាំងអស់ ជាពិសេសអ្នកដំណើរមកពីទ្វីបអាហ្រ្វិក និងអនុវត្តន៏តាមវិធានការបង្ការនិងឆ្លើយតបជំងឺអេបូឡាដែល មានស្រាប់។
៣ បានធ្វើការចែកចាយសម្ភារៈអប់រំ ស្តីពីរបៀបបង្ការ និងឆ្លើយតបជំងឺអេបូឡាដល់មន្រ្តីឆ្លើយតបបន្ទាន់ទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយបន្ត។
៤ សូមសំណូមពរដល់ប្រជាជនដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសក្នុងទ្វីបហើយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ឈឺសាច់ដុំ អស់កំលាំង ក្អួត កន្ទួលក្រហមឬចេញឈាម សូមអញ្ជើញទៅមន្ទីរពេទ្យពេទ្យដែលនៅជិតបំផុត ឬទាក់ទងលេខទូរស័ព្ទ ១១៥ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ និងជៀសវាងចំលងជំងឺទៅសមាជិកគ្រួសារ និងអ្នកដទៃ ។

សូមជំរាបថា នៅថ្ងៃសុក្រនេះ អង្គការសុខភាពពិភពលោក បានប្រកាសថា ខ្លួននឹងបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពី ហានិភ័យនៃការរីករាលដាលជំងឺអេបូឡាចេញពីប្រទេសកុងហ្គោ ដើម្បីសម្រេចថា តើត្រូវប្រកាសពីភាពអាសន្នផ្នែកសុខភាព សាធារណៈជាអន្តរជាតិឬយ៉ាងណា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោឱ្យដឹងថា ការរផ្ទុះឡើងនៃជំងឺអ៊ីបូឡានៅក្នុងប្រទេស កុងហ្គោបានរីករាលដាលពីតំបន់ជនបទទៅដល់ទីក្រុងមួយ ដោយបង្កឲ្យមានការភ័យខ្លាចថា ជំងឺនេះនឹងកាន់តែពិបាកគ្រប់គ្រង ខណៈមកទល់ពេលនេះ មនុស្សចំនួន៤៥នាក់ហើយបានឆ្លងជំងឺអ៊ីបូឡា និង២៣នាក់ទៀតត្រូវបានគេដឹងថាបានបាត់បង់ជីវិត នៅក្នុងប្រទេសកុងហ្គោ។

សូមរំលឹកថា អំឡុងពេលនៃការផ្ទុះឡើងក្នុងឆ្នាំ២០១៥ ជំងឺអេបូឡាបានសម្លាប់មនុស្សជាង ១ម៉ឺន ១ពាន់ ៣រយនាក់ នៅក្នុងតំបន់អាហ្វ្រិក ដូចជា ប្រទេសហ្គីណេ, សៀរ៉ាឡេអូន និង លីបេរីយ៉ា៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation