រដ្ឋបាលរាជធានីភ្នំពេញ៖ នៅវិមានឈ្នះឈ្នះនឹងមានបាញ់កាំជ្រួចឆ្លងឆ្នាំសកលដ៏អស្ចារ្យរយៈពេល ១ម៉ោង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៏ អញ្ជើញមកទទួលនូវភាព សប្បាយរីករាយទាំងអស់គ្នា នៅវិមានឈ្នះឈ្នះ លើទឹកដីជ្រោយចង្វារ ដែលថ្ងៃទី៣១ ខែធ្នូនេះ ដោយប្រកាសថា នឹងមានការបាញ់កាំជ្រួចឆ្លងឆ្នាំសកលដ៏អស្ចារ្យរយៈពេល ១ម៉ោងពេញតែម្តង។

សូមជំរាបថា ពិធីអបអរសាទរដល់ខួប២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ និងពិធីសម្ពោធវិមានឈ្នះ ឈ្នះ អមជាមួយនឹងពិធី អបអរសាទរ ដល់បុណ្យចូលឆ្នាំសកល គឺមានកម្មវិធីពិសេសជាច្រើនដូចជា ការតាំងពិព័រណ៍នៅក្នុងសារមន្ទីរវិមានឈ្នះ-ឈ្នះ, ការតាំងពិព័រណ៍សមិទ្ធផល២០ឆ្នាំ របស់កងយោធពលខេរភូមិន្ទ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងវិស័យទេសចរណ៍ ពាណិជ្ជកម្ម, ការប្រកួតកីឡាវាយកូនគោល កីឡាផ្សេងៗ, កម្មវិធីប្រដាល់, កម្មវិធីលេងល្បែងប្រជាប្រិយ, កម្មវិធីរាំលេងសប្បាយ, កម្មវិធីបាញ់កាំជ្រួច រួមទាំងការសម្តែងសិល្បៈ ការប្រគំតន្រ្តីរយៈពេល៣យប់៣ថ្ងៃជាដើម។

ស្របគ្នានឹងការប្រព្រឹត្តទៅរយៈពេល២រាត្រីកន្លងមកហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ បាន ថ្លែងអំណរគុណ និងសូមកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទុកដាក់សំរាមក្នុងធុងសំរាមបានល្អប្រសើរ មិនបោះសំរាម ពាសវាលពាសកាល ធ្វើឱ្យការសម្អាតលើសួនច្បារវិមានប្រើរយៈពេលខ្លី និងមានសោភ័ណភាពល្អស្រស់បំព្រង។

សូមជម្រាបថា ក្រសួងទេសចរណ៏បានអះអាងថា វិមានឈ្នះ ឈ្នះ នឹងក្លាយជាគោលដៅទេសចរណ៏ដ៏មានសក្តានុពលថ្មី មួយទៀត នៅក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖អោម ចែតច័ន្ទណារ៉ា រូបភាព៖បាញ់កាំជ្រួចនៅវិមានឈ្នះឈ្នះ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation