ជនសង្ស័យម្នាក់ត្រូវបាន តុលាការខេត្តសំរេចឃុំខ្លួន ពីបទឆបោក
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ ជនសង្ស័យម្នាក់ត្រូវបានតុលាការខេត្តក្រចេះសំរេចអោយឃុំខ្លួននិបញ្ជូនទៅពន្ធនាគារខេត្តបន្ទាប់ពីជនសង្ស័យសារភាពកាលពីថ្ងៃ៣០ធ្នូ២០១៨។

យោងតាមដីការបង្គាប់អោយឃុំខ្លួនលេខ២៩៩ /ឃ,ខ,១៨ របស់ចៅក្រមស៉ើបសួរ លោកអេង ចំណាប់ កាលពីថ្ងៃទី៣០ធ្នូ២០១៨ សំរេចឃុំខ្លួនជនសង្ស័យឈ្មោះ ព្រហ្ម ណីរដ្ឋ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកលក់ដូរ ទីលំនៅសព្វថ្ងៃរស់នៅ
ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ ពីបទឆបោកប្រព្រឹត្តនៅចំណុចខ្លាស្ទុះភូមិកាប៉ូសង្កាត់អូរឬស្សីក្រុងក្រចេះ តាមសំណុំរឿងព្រហ្មទណ្ឌលេខ ៧០១ ចុះថ្ងៃ៣០ធ្នូ២០១៨ និងដីការសន្និដ្ឋាន,លេខ៤៧៨ សំណុំរឿងស៉ើបសួរលេខ៤៧៣ ចុះថ្ងៃ៣០ធ្ន២០១៨

សូមបញ្ជាក់ថា នៅ ថ្ងៃទី២៨-ធ្នូ-២០១៨ កំលាំង អាវុធហត្ថក្រុងក្រចេះ ៣នាក់ រថយន្ត ១គ្រឿង ដោយដឹកនាំដោយ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះព្រហ្ម ណីរដ្ឋ ភេទប្រុស នៅចំណុច ភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ជាប់សង្ស័យ ពីបទឆបោក កាលពីថ្ងៃទី ២៨-១២-២០១៨ នៅចណុចខ្លាស្ទុះ ភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។ រួមមានវត្ថុតាង ត្រូវដកហូត

១-/ រថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស RX-៣០០ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ : ២A-៣៣៣៩។
២-/ ទូរសព្ទ ចំនួន ២ គ្រឿង (សាំស៊ុង/ណូគា ) ។
៣-/ សៀវភៅ ចំនួន ១ក្បាល បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួន និង រក្សាទុកនៅ អាវុធហត្ថ ខេត្តក្រចេះ ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation